កូវីដ-១៩
ឪពុកកូនជនជាតិវៀតណាមមានអង់ទីគ័រប្រឆាំងជំងឺកូវីដ-១៩ ទោះមិនទាន់ចាក់វ៉ាក់សាំង
អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា បុរសម្នាក់និងកូនប្រុសរបស់គាត់ ត្រូវបានគេរកឃើញថា មានអង់ទីគ័រប្រឆាំងវីរុសកូរ៉ូណា បើទោះបីជាពួកគេមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ក៏ដោយ។

ការរកឃើញនេះ ត្រូវបានគេរាយការណ៍នៅពេលអ្នកទាំងពីរ ត្រូវបានគេធ្វើតេស្តនៅឯមណ្ឌលសុខភាពមួយក្នុងទីក្រុង Hai Phong។ នេះបើយោងតាមការអះអាង របស់អាជ្ញាធរសុខភាពមូលដ្ឋាន។
គណៈកម្មាធិការដឹកនាំ ទទួលបន្ទុកការពារនិងត្រួតពិនិត្យក្រុង បានរាយការណ៍ថា អ្នកទាំងពីរគឺជាប្តីនិងកូនរបស់គ្រូបង្រៀនក្នុងតំបន់ម្នាក់ ដែលបានឆ្លងវីរុសពីប្រភពដែលគេមិនស្គាល់។

ដោយសារតែឪពុកនិងកូនប្រុសរបស់គាត់ មិនទាន់ទទួលបានវ៉ាក់សាំងប្រឆាំងវីរុស, ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបាននិយាយថា ការរកឃើញអង់ទីគ័រនៅក្នុងសំណាករបស់ពួកគេបានបង្ហាញថា ពួកគេប្រហែលជាធ្លាប់បានឆ្លងជំងឺកូវីដ-១៩ ហើយជាសះស្បើយ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសវៀតណាម បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ សរុប ៥,៣០៨ករណី ស្លាប់៤៣នាក់ និងជាសះស្បើយ ២,៧២១នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ