Connect with us

កូវីដ-១៩

ទោះមួយថ្ងៃឆ្លងជាង១ពាន់ករណី ទីក្រុង ញូវ ដែលី ប្រកាសចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិត

បានផុស

នៅ

រដ្ឋធានី ញូវ ដែលី របស់ប្រទេសឥណ្ឌា នឹងចាប់ផ្តើមបន្ធូរបន្ថយវិធានការ ទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ដ៏តឹងរ៉ឹងរបស់ខ្លួននៅសប្តាហ៍ក្រោយនេះ ប្រសិនបើករណីឆ្លងបន្តធ្លាក់ចុះនៅក្នុងទីក្រុង។ នេះបើយោងតាមការលើកឡើងរបស់អភិបាលក្រុង កាលពីថ្ងៃអាទិត្យទី២៣ខែឧសភា។

ទីក្រុងដែលី បានរាយការណ៍អំពីករណីកូវីដថ្មី ចំនួន១,៦០០ករណី ក្នុងរយៈពេល ២៤ ម៉ោងមុន។ រដ្ឋជាច្រើន នៅតែស្ថិតក្នុងការ Lockdown ដែលបង្កឲ្យមានការព្រួយបារម្ភ អំពីផលប៉ះពាល់ដល់សេដ្ឋកិច្ច។

លោកអភិបាល Arvind Kejriwal បាននិយាយថា ញូវ ដែលី ដែលជាទីក្រុងមួយរងគ្រោះខ្លាំងជាងគេ បានដាក់ចេញនូវវិធានការ Lockdown កាលពីថ្ងៃទី២០ខែមេសា ប៉ុន្តែករណីថ្មីៗបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ហើយអត្រាតេស្តវិជ្ជមាន បានធ្លាក់ចុះនៅក្រោម ២,៥ភាគរយ បើប្រៀបធៀបទៅនឹង ៣៦ ភាគរយកាលពីខែមុន។

The Infodemic: WHO Doesn't Predict 50,000 Daily COVID Deaths in India |  Voice of America - English

លោក Kejriwal បានប្រាប់សន្និសីទសារព័ត៌មានថា “ប្រសិនបើករណីនៅតែបន្តធ្លាក់ចុះសម្រាប់រយៈពេលមួយសប្តាហ៍ទៀត បន្ទាប់មកចាប់ពីថ្ងៃទី៣១ខែឧសភាទៅ យើងនឹងចាប់ផ្តើមដំណើរការបន្ធូរបន្ថយ”។

កាលពីថ្ងៃអាទិត្យ ឥណ្ឌា បានរាយការណ៍ថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ៣,៧៤១នាក់ និងការឆ្លងថ្មីចំនួន ២៤០,៨៤២ករណី នៅទូទាំងប្រទេស ដែលជាករណីឆ្លងប្រចាំថ្ងៃទាបបំផុតក្នុងរយៈពេលជាងមួយខែមកនេះ។

អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ប្រទេសឥណ្ឌាបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រលកទី២ដ៏សាហាវ ដែលបានបំផ្លាញប្រព័ន្ធសុខាភិបាលរបស់ខ្លួន និងធ្វើឲ្យការផ្គត់ផ្គង់អុកស៊ីសែន ខ្វះខាត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ឥណ្ឌា ជួបគ្រោះអាសន្នធំមួយទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទីutes មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម