Connect with us

កូវីដ-១៩

ក្រសួងសុខាភិបាលទទួលអំណោយសម្ភារបរិក្ខាវេជ្ជសាស្ត្រគ្រប់គ្រងគ្រោះមហន្តរាយកូ​វីដ-១៩ ពី WHO

បានផុស

នៅ

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាល ក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួល អំណោយ​របស់អង្គការ​សុខភាពពិភពលោក​ជូនក្រសួងសុខាភិបាល​ សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ​ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលប្រគល់ជូនដោយ លោកជំទាវវេជ្ជបណ្ឌិត លី អាយឡាន តំណាងអ​ង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ភារបរិក្ខារវេជ្ជសាស្ដ្រ ដែលក្រសួងសុខាភិបាលទទួលបានពីអង្គការសុខភាពពិភពលោក រួមមាន៖ កុំព្យូទ័រយួរដៃចំនួន២៥គ្រឿង ម៉ាស៊ីនព្រីនធ័រពហុមុខងារចំនួន២៩គ្រឿង Bluetooth Speaker Microphone ចំនួន៣គ្រឿង អាវកាក់ពាក់ក្រៅដែលមានឡូហ្គោលសង្គ្រោះបន្ទាន់ក្រសួងសុខាភិបាលចំនួន១៥អាវ មួកដែលមានឡូហ្គោសព្រះបន្ទាន់ក្រសួងសុខាភិបាលចំនួន១៥មួក និងម៉ាស៊ីនវាស់កំហាប់អុកស៊ីសែននៅម្រាមដៃចំនួន១២កេស ស្មើនឹង ១,២០០គ្រឿង។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា អំណោយរបស់អង្គការសុខភាពពិភពលោកនាថ្ងៃនេះ នឹងត្រូវចែកជូនមន្ដ្រីបង្គោលទទួលបន្ទុក ការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅរាជធានី-ខេត្ត សម្រាប់ប្រើប្រាស់ក្នុងការប្រមូលទិន្នន័យគ្រោះមហន្ដរាយ ដោយមនុស្សជាអ្នកបង្ក និងគ្រោះមហន្តរាយដោយធម្មជាតិ៕

អត្ថបទ៖ ច័ន្ទ វ​ីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម