ព័ត៌មានជាតិ
ឈប់ប្រថុយផឹកស្រាសទៀតទៅ! មនុស្ស៨នាក់ស្លាប់ និង៣៣នាក់ទៀត កំពុងសង្គ្រោះបន្ទាន់
មនុស្ស៨នាក់(ក្នុងនោះស្រី២នាក់)បានស្លាប់ជាបន្តបន្ទាប់ និង៣៣នាក់ទៀត ត្រូវបានដឹកមកកាន់មន្ទីរពេទ្យ ក្នុងករណីសង្ស័យពុលស្រា នៅចំណុចភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ អ្នកភូមិអះអាងថា កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋចំនួន ដូចរៀបរាប់ខាងលើ បានទៅចូលរួមកំដរសពអ្នកភូមិ និងមានការផឹកស្រាស ទៀតផង។
លុះហូបចុកបានបន្តិច ក៏ស្រាប់តែអ្នកខ្លះមានអាការៈចុកពោះ ក្អួតចង្អោរ ទើបសាច់ញាតិដឹកមកកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ ជាអកុសល នៅយប់ថ្ងៃទី២១ ខែឧសភា នោះមានពលរដ្ឋម្នាក់ស្លាប់។ លុះចូលដល់ព្រឹកថ្ងៃទី២៣ ខែឧសភា ស្លាប់២នាក់ទៀត ដល់ថ្ងៃទី២៤ ខែឧសភា ក៏មានអ្នកស្លាប់រហូតដល់៥នាក់ទៀត។ សរុបអ្នកស្លាប់បើគិតមកដល់រសៀល ២៤ ឧសភានេះ គឺមានចំនួន ៨នាក់ ឯអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៣៣នាក់។
ក្រោយពីមានករណីពលរដ្ឋមានអាការៈក្អួតចង្អោរ រហូតមានអ្នកស្លាប់បែបនេះ អាជ្ញាធរ មានក្រុមគ្រូពេទ្យបង្អែកស្រុកកំពង់ត្រាច និងនគរបាលខេត្តកំពត រួមទាំងនគរបាលស្រុកនិងអភិបាលស្រុកកំពង់ត្រាច បានចុះមកពិនិត្យដល់លំនៅឋានសពនីមួយៗ៕ ដោយ ៖ សេង ណារិទ្ធ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍