Connect with us

កូវីដ-១៩

ថ្ងៃ​នេះ​! ខេត្តកំពង់ស្ពឺ រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩​ថ្មី​ចំនួន​២០​នាក់ និង​ជាសះស្បើយ ចំនួន​០៧​នាក់

បានផុស

នៅ

កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​នេះ រដ្ឋបាលខេត្ត​កំពង់ស្ពឺ បានប្រកាសថា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន​២០​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​០៧​នាក់​វិញ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ល្ងាច​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១​នេះ អាជ្ញាធរខេត្ត​កំពង់ស្ពឺ បាន​ប្រកាស​ថា​ ក្រុម​មន្ត្រី​នៃ​មន្ទីរ​សុខា​ភ​របាល​ខេត្ត​បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ចំនួន ២០​រូប បន្ថែម​ទៀត។ ការ​រកឃើញ​ថ្មី​នេះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​អំពាវនាវ​ដល់​បងប្អូន​ដែល​បាន​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ជាមួយ បុគ្គល​ខាងលើ សូម​ដាក់ខ្លួន​អោយនៅ​ដាច់ដោយឡែក និង ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ដើម្បី​យក​សំណាក់ នៅ​មន្ទីរពេទ្យបង្អែក។

ដោយឡែក​ថ្ងៃ​នេះ​ដែរ ខេត្តកំពង់ស្ពឺ មាន​អ្នកជា​សះស្បើយ​ពី​ជំងឺកូ​វីដ​-១៩ ចំនួន០៧​នាក់​ក្នុងចំណោម​អ្នក​ឈឺ ៣៦៦​នាក់ ។ ក្នុងករណី​មានការ​សង្ស័យ​សូម​ប្រញាប់​ផ្ដល់ព័ត៌មាន​មក​អាជ្ញាធរ​ឬក៏​សេវាសាធារណៈ​របស់​រដ្ឋ​ដែល​នៅ​ជិត​បំផុត។

អាជ្ញាធរខេត្ត​កំពង់ស្ពឺ ក៏បាន​ក្រើនរម្លឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូមមេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ជាពិសេស​ត្រូវ​អនុវត្តន៍​តាម​វិធានការ​សុខាភិបាល «៣​ការពារ ៣​កុំ​» ជាប្រចាំ ដើម្បី​ជៀសផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ៕

ដោយ ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ៥ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ៦ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម