ព័ត៌មានអន្ដរជាតិ
រថភ្លើង២គ្រឿងបុកគ្នា កក្រើកទីក្រុង គូឡាឡាំពួរ
មនុស្សជាង២០០នាក់បានរងរបួស ក្នុងហេតុការណ៍រថភ្លើងបុកគ្នា នៅរាជធានី គូឡាឡាំពួររបស់ប្រទេសម៉ាឡេស៊ី។
ប៉ូលិសនិយាយថា រថភ្លើងមួយគ្រឿង ដែលដឹកអ្នកដំណើរចំនួន២១៣នាក់ បានបុកជាមួយរថភ្លើងមិនមានដឹកមនុស្សមួយគ្រឿងទៀត នៅក្នុងផ្លូវរូងក្រោមដី ជិតអគារភ្លោះ Petronas Towers វេលាម៉ោងប្រហែល២០និង៤៥នាទី (ម៉ោងនៅម៉ាឡេស៊ី)។
រថភ្លើងមិនមានដឹកមនុស្សមួយគ្រឿងនោះ គឺទើបតែត្រូវបានជួសជុល ហើយកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នានៅលើផ្លូវតែមួយ។
អធិការប៉ូលិសខណ្ឌលោក Mohamad Zainal Abdullah បានប្រាប់អ្នកយកព័ត៌មានថា គ្មានសញ្ញាណាមួយបង្ហាញថា ហេតុការណ៍នេះបង្កឡើងដោយចេតនារបស់មនុស្សនោះទេ។
លោកនិយាយថា “យើងកំពុងធ្វើការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ប៉ុន្តែយើងសង្ស័យថា ប្រហែលជាមានការទាក់ទងគ្នាមិនច្បាស់លាស់ ពីមជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការរបស់រថភ្លើង”។
លោកបានបន្ថែមថា ក្នុងចំណោមអ្នករងរបួសទាំង២១៣នាក់ មាន៤៧នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈ ១៦៦នាក់ផ្សេងទៀត រងរបួសស្រាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មនុស្សជិត១០០នាក់ ស្លាប់និងរបួស ក្នុងហេតុការណ៍បាក់ផ្លូវរថភ្លើងនៅ ម៉ិកស៊ិក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា