Connect with us

ព័ត៌មានជាតិ

ឪពុងចុងរំលោភកូនចុង​អាយុ​១២​ឆ្នាំ ១០ លើក ​ឮដល់​ម្តាយ​មីង ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់​ខ្លួន

បានផុស

នៅ

ភ្នំពេញ៖ ឪពុកចុងម្នាក់ បានចាប់បង្ខំរួមភេទជាមួយកូនស្រីប្រពន្ធក្រោយរហូតបានសម្រេចប្រមាណ ១០លើក ទើបបែកធ្លាយប្តឹងសមត្ថកិច្ចនគរបាលខណ្ឌកំបូល អោយធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងនគរបាលខណ្ឌកំបូល ទទួលផែនព្រហ្មទណ្ឌ ប្រាប់អោយដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ករណី រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្ស័យឈ្មោះ ចក់ ជត ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ឆ រស អាយុ ១២ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិ កំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាកូនចុងជនសង្ស័យ។

លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងនគរបាលខណ្ឌកំបូល ប្រាប់បញ្ជាក់អោយដឹងថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៤:០០នាទី  ក្មេងស្រីរងគ្រោះបានរៀបចំដេកពេលថ្ងៃ ដោយម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះមិននៅផ្ទះ ស្រាប់តែជនសង្ស័យបានមកដេកលេងជាមួយក្មេងស្រីរងគ្រោះ រួចធ្វើសកម្មភាព​រួម​ភេទ រហូត បានសម្រេច ។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យបាននិយាយគម្រាមក្មេងស្រីរងគ្រោះថា«កុំនិយាយប្រាប់គេប្រយ័ត្ន ខ្មាសគេ» និងនិយាយបន្ថែមទៀតថា «បើមិនធ្វើតាមគាត់ទេ គាត់នឹងនិយាយរឿងដេកជាមួយគាត់ ប្រាប់ទៅម្តាយរបស់ នាង»។ ក្រោយៗមកទៀត ជនសង្ស័យតែងតែរួមភេទជាមួយក្មេងស្រីរងគ្រោះ ក្នុងរយៈពេល ទៅ ០២ ទៅ ០៣ថ្ងៃ ម្ដង មិនថា ពេលយប់ ឬ ពេលថ្ងៃ ឲ្យតែម្តាយរបស់ក្មេងស្រីរងគ្រោះមិននៅផ្ទះ រហូតបានប្រហែល ១០លើក។

ដោយទ្រាំទៅនឹងសកម្មភាពនេះមិនបាន ក្មេងស្រីរងគ្រោះបាននិយាយប្រាប់ម្តាយមីងខាងម្តាយថា «ឪពុកចុង (ឈ្មោះ ជត) បានចាប់នាងរួមភេទបានចំនួន ប្រហែល ១០លើក» បន្ទាប់មកម្តាយមីងបានទូរស័ព្ទប្រាប់ឪពុកបង្កើត និងម្តាយបង្កើត របស់ក្មេងស្រីរងគ្រោះ ព្រមទាំងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលកន្ទោក ឈានដល់ការឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៤ និង ០០នាទី នៅចំណុចក្នុងបរិវេណសាលាបឋមសិក្សាកន្ទោក ផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលខណ្ឌកំបូល  ជនសង្ស័យឈ្មោះ ចក់ ជត ភេទប្រុស អាយុ ៤៥ឆ្នាំ បានសារភាពថា ខ្លួនពិតជាធ្លាប់បានរួមភេទជាមួយក្មេងស្រីរង គ្រោះពិតប្រាកដមែន៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ២ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៩ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម