ព័ត៌មានជាតិ
វឌ្ឍនភាពនៃការងារជីកប្រឡាយមេ ត្នោតទេរ ស្រុកសំរោង ជំហានទី២ សម្រេចបាន៨០ភាគរយ
វឌ្ឍនភាពនៃការងារជីកប្រឡាយមេ ត្នោតទេរ មានទីតាំងស្ថិតនៅក្នុងឃុំទ្រា ស្រុកសំរោងខេត្តតាកែវ (ជំហានទី២) គិតមកដល់បច្ចុប្បន្នសម្រេចបានប្រមាណ៨០ភាគរយ។
អាជ្ញាធរស្រុកសំរោង ប្រាប់ឲ្យដឹងថា ប្រឡាយនេះមានតួនាទីទទួលយកប្រភពទឹកពីទំនប់អាងទឹកត្នោតទេ និងទឹកទន្លេមេគង្គ ហូរចូលនារដូវវស្សា សម្រាប់ធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវដើមរដូវ ចុងរដូវ ដំណាំរួមផ្សំផ្សេងៗរបស់ប្រជាពលរដ្ឋចំនួន១០ភូមិ ក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ លើផ្ទៃដីស្រូវរដូវវស្សាចំនួន៣៨៧ហិកតា និងស្រូវរដូវប្រាំងចំនួន១១០ហិកតា។
វឌ្ឍនភាពនៃការងារជីកប្រឡាយមេត្នោតទេរ ស្រុកសំរោង ខេត្តតាកែវ ជំហានទី២ សម្រេចបាន៨០ភាគរយ ក្នុងទំហំការងាររួមមាន ៖ -ជីកប្រឡាយមេត្នោតទេរប្រវែង២.៣០០ម៉ែត្រ។ សាងសង់សំណង់ស្ទាក់ទឹក (ទ្វារ ០២) ចំនួន ០១កន្លែង លើប្រឡាយមេ ។ -សាងសង់សំណង់លូយកទឹក (Ø ១00ស.ម) ចំនួន ០៥កន្លែង លើប្រឡាយមេ ។ គម្រោងស្តាប្រលាយដោយក្រសួងធនធានទឹក និងឧតុនិយម៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?