ព័ត៌មានជាតិ
មនុស្សដែលពុលស្រានៅខេត្តកំពត កើនឡើងដល់៥៥នាក់ និងស្លាប់១០នាក់ហើយ
ករណីពុលស្រានៅភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត និងភូមិក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះចំនួន៥៥នាក់ ក្នុងនោះមាន១០នាក់បានស្លាប់។
លោក វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២១ ដល់ល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មានករណីជនរងគ្រោះដោយសារពុលស្រាចំនួន៥៥នាក់ស្រី៧នាក់ ដែលមានអាយុចាប់ពី១៩ឆ្នាំ ដល់៧០ឆ្នាំ ក្នុងនោះមាន អ្នកស្លាប់ចំនួន១០នាក់ស្រី៣នាក់ មានអាយុចាប់ពី៣៧ដល់៥៨ឆ្នាំ។
លោកវេជ្ជបណ្ឌិតបានបន្តថា អ្នកស្លាប់ទាំង១០នាក់នោះ ទី១.ឈ្មោះ តុប គា ភេទស្រី អាយុ៥៤ឆ្នាំ, ទី២.ឈ្មោះ លាវ ទៀម ភេទប្រុស អាយុ៣៧ឆ្នាំ, ទី៣.ឈ្មោះ មុំ សាមុត ភេទប្រុស អាយុ៥៦ឆ្នាំ, ទី៤. ឈ្មោះ ព្រំ វណ្ណៈ ភេទប្រុស អាយុ៤៩ឆ្នាំ, ទី៥.ឈ្មោះ ហ៊ុន ប៉ុល ភេទប្រុស អាយុ ៣៧ឆ្នាំ, ទី៦.ឈ្មោះ ឈុន សុផាត ភេទស្រី អាយុ៥១ឆ្នាំ, ទី៧.ឈ្មោះ រស់ រី ភេទប្រុស អាយុ៥២, ទី៨.ឈ្មោះ សៅ ផល ភេទប្រុស អាយុ៥២ឆ្នាំ, ទី៨.ឈ្មោះ សៅ វីរៈ ភេទប្រុស អាយុ៤៩ឆ្នាំ និងទី១០.ឈ្មោះ មុំ សាម៉េត ភេទស្រី អាយុ៥៨ឆ្នាំ។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ចំណែក អ្នកជំងឺ៤៥នាក់ទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រាច។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា អ្នករងគ្រោះទាំង៥៥នាក់នេះ មានរោគសញ្ញាដូចជា ស្រវាំងភ្នែក ព្រិលភ្នែក ណែនដើមទ្រូង ចុកទ្រូង ថប់ដង្ហើម ត្រជាក់ដៃជើង ងុយដេក វិលមុខ ក្អួត រាក ឈឺក្បាល ធេងធោង អស់កម្លាំង ទន់ដៃទន់ជើង និង សន្លប់ហើយជនរងគ្រោះស្ទើរទាំងអស់បានចូលរួមពិធីបុណ្យសពឈ្មោះ “មុំ សាមុត” នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដែលអ្នកស្លាប់ឈ្មោះ “មុំ សាមុត” សង្ស័យស្លាប់បណ្តាលមកពីការទទួលទានស្រាស ជាប្រចាំ។ ដោយឡែកនៅក្នុងពិធីបុណ្យសពអ្នក ដែលបាននៅកំដរបុណ្យសពភាគច្រើនបានទទួលទានស្រាស ស្រាត្រាំថ្នាំ និងសម្លខពោះជ្រូកជាមួយឆៃប៉ូវ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ផ្អែកតាមរោគសញ្ញាអ្នកស្លាប់ និងអ្នកឈឺនិងការវិភាគលើចំនួនអ្នកបានផឹកស្រាស ឬ ស្រាថ្នាំ អាចបណ្តាលមកពីការទទួលទានស្រាស ឬ ស្រាថ្នាំដែលមានជាតិមេតាណុលខ្ពស់។ ទោះយ៉ាងណាក៏ដោយ លោកប្រធានមន្ទីរបញ្ជាក់ថា នៅរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ដែលវិភាគរកជាតិមេតាណុលលើសំណាកស្រាស ដែលប្រមូលបានពីកន្លែងកើតហេតុក្នុងនោះបានយកសំណាកស្រាស បានចំនួនប្រហែល ១៧៥១០ មី.លីត្រ(១៧,៥១០លីត្រ) និងស្រាថ្នាំបានចំនួនប្រហែល ៦៥០មី.លីត្រ ពី៥ទីតាំងផ្សេងៗគ្នា និងមេស្រា ចំនួន០២កញ្ចប់។
លោកវេជ្ជបណ្ឌិត បានបញ្ជា្កក់ទៀតថា សំណាកស្រាស ស្រាត្រាំថ្នាំទាំងនោះ ក្រុមការងារបានប្រមូលពីអ្នកលក់ក្នុងភូមិចំនួន៧នាក់។ លោកវេជ្ជបណ្ឌិត បានចាត់ឲ្យក្រុមការងារចុះអប់រំ និងណែនាំដល់អ្នកលក់ទាំងបោះដុំ និងរាយឱ្យផ្អាកអាជីវកម្មស្រាស ដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវពីសមត្ថកិច្ចជំនាញនិងបានណែនាំឱ្យអ្នកភូមិឈប់ទទួលទានស្រាស ឬស្រាថ្នាំ ដែលមិនមានការត្រួតពិនិត្យ ច្បាស់លាស់ពីក្រសួងជំនាញ។
គួរបញ្ជាក់ថាថ្មីៗនេះ ក៏មានករណីពុលស្រាដែលបានកើតឡើងនៅឃុំសារិកាកែវស្រុកល្វាឯមខេត្តកណ្តាលដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១២នាក់ផងដែរ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ឃាត់ខ្លួនពលករនិងមេខ្យល់៤នាក់លួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់