ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីអង់គ្លេសត្រូវដាក់ខ្លួននៅដាច់ពីគេក្រោយប៉ះពាល់ជាមួយសមាជិកសភាឆ្លងកូវីដ
លោក Boris Johnson ត្រូវដាក់ខ្លួនឯងនៅដាច់ដោយឡែកបន្ទាប់ពីជួបជាមួយសមាជិកសភាម្នាក់ដែលក្រោយមកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។
នាយករដ្ឋមន្រ្តីរូបនេះនិយាយថា គាត់ត្រូវបានទាក់ទងដោយ NHS Test and Trace កាលពីថ្ងៃអាទិត្យប៉ុន្តែមិនបង្ហាញរោគសញ្ញាអ្វីទេ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Johnson បានចំណាយពេលប្រហែល៣៥នាទីជាមួយសមាជិកសភា Ashfield លោក Lee Anderson ដែលក្រោយមកបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា។
ព័ត៌មាននេះបានកើតឡើងនៅពេលការិយាល័យ Downing Street និយាយថា លោក Johnson នឹងធ្វើការប្រកាសដ៏សំខាន់មួយអំពីវីរុសកូរ៉ូណានិងបង្កើនកម្រិតវិធានការរបស់ចក្រភពអង់គ្លេសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោក Johnson បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីយប់ថ្ងៃអាទិត្យថា “ថ្ងៃនេះខ្ញុំត្រូវបានជូនដំណឹងដោយ NHS Test and Trace ថា ខ្ញុំត្រូវតែញែកខ្លួននៅដាច់ពីគេដោយសារខ្ញុំបានទាក់ទងជាមួយមនុស្សម្នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩”។
លោកបន្តថា “ខ្ញុំមិនមានរោគសញ្ញាអ្វីទេប៉ុន្តែខ្ញុំកំពុងអនុវត្តតាមច្បាប់ហើយនឹងធ្វើការពីការិយាល័យ Downing Street ខណៈពេលខ្ញុំបន្តដឹកនាំការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺរាតត្បាតនេះ”។
គួរបញ្ជាក់ថា ក្នុងខែមេសា លោក Johnson បានព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេល៣យប់បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារជំងឺនេះ។
ក្រោយមក គាត់បានអរគុណដល់បុគ្គលិកសុខាភិបាលដែលជួយសង្គ្រោះជីវិតរបស់គាត់៕
ប្រែសម្រួលដោយ៖ Vann Vann
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់