Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជាក់ច្បាស់ៗនៅតែគាំទ្រពេញទំហឹងលើសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនប្រឆាំងគ្រាប់រ៉ុកកែតបាញ់ចេញពីតំបន់ហ្គាហ្សា

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ថា ទីក្រុងវ៉ាស៊ីនតោនគាំទ្រយ៉ាងពេញទំហឹង នូវសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួនប្រឆាំងនឹងគ្រាប់រ៉ុកកែត ដែលបាញ់ចេញពីតំបន់ហ្គាហ្សា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Blinken ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងស្វែងរកការគាំទ្រពីអន្តរជាតិ សម្រាប់ការស្ថាបនាតំបន់ហ្គាហ្សាឡើងវិញ ហើយនឹងធ្វើវិភាគទានផ្ទាល់ខ្លួន ទៅកាន់តំបន់នោះផងដែរ ។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken (ឆ្វេង) និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu

លោក Blinken បាននិយាយថា “យើងដឹងថា ដើម្បីទប់ស្កាត់ការវិលត្រឡប់ទៅរកអំពើហិង្សា យើងត្រូវប្រើវិធីដែលត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាធំៗ និងបញ្ហាប្រឈមជាច្រើនផ្សេងទៀត ។ ហើយយើងនឹងចាប់ផ្តើមជាមួយការដោះស្រាយស្ថានការណ៍មនុស្សធម៌នៅតំបន់ហ្គាហ្សា ក៏ដូចជាចាប់ផ្តើមស្ថាបនាតំបន់នោះឡើងវិញជាដើម” ។

ការថ្លែងគាំទ្រសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួនប្រឆាំងនឹងគ្រាប់រ៉ុកកែត ដែលបាញ់ចេញពីតំបន់ហ្គាហ្សា ធ្វើឡើង ក្រោយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken ធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល តំបន់ West Bank ប្រទេសអេហ្ស៊ីប និងប្រទេសហ្សកដានី ក្នុងគោលបំណងរក្សាបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ។

គួររំឭកថា បទឈប់បាញ់គ្នាបានចូលជាធរមានកាលពីថ្ងៃសុក្រ ។ វាបានបញ្ចប់នូវអំពើហិង្សាដ៏សាហាវ រវាងភាគីទាំងពីរកាលពីដើមខែនេះ ខណៈប្រទេសអេហ្ស៊ីបបានសម្រុះសម្រួលកិច្ចព្រមព្រៀងនេះ តាមសំណើរបស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រកឃើញមីស៊ីល និងគ្រាប់មិនទាន់ផ្ទុះរបស់ អ៊ីស្រាអែល ជិត ៣០០ គ្រាប់ ក្រោយបាញ់យកៗលើតំបន់ហ្គាហ្សា

ចុចអាន ៖ មិនខ្វល់រឿងបទឈប់បាញ់ចូលជាធរមាន កងកម្លាំងអ៊ីស្រាអែល និង ប៉ាឡេស្ទីន បន្តប៉ះទង្គិចគ្នាជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ វិនាទី មុន

ទឹកជំនន់ភាគខាងត្បូងថៃ អាច​ប៉ះពាល់ដល់ផលិតកម្ម​កៅស៊ូរហូតដល់​ ៧ ភាគរយ​

កីឡា១៥ នាទីutes មុន

តើ​កម្ពុជា​ ស្គាល់​រស​ជាតិ​ពាន​អន្តរជាតិ​ដំបូង​ទេ ពេលប៉ះ​ឥណ្ឌូណេស៊ី ថ្ងៃស្អែក?

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

យូណេស្កូ ទទួល​ស្គាល់ សម្ល​តុងយ៉ាំ របស់​ថៃ ជា​សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

ព័ត៌មានជាតិ២៣ នាទីutes មុន

សហជីព និងអ្នកជំនាញនៅកម្ពុជាគាំទ្រចំពោះការដាក់ប្រើប្រាស់ QR Code បណ្តឹងអនាមិក ប្តឹងពីភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការ

ព័ត៌មានជាតិ២៥ នាទីutes មុន

តំបន់មេសំ ឃុំចុងផ្លាស់ ប្រែជាស្ងាត់ជ្រងំ! ពលរដ្ឋស្នើសុំប្រកបរបររកកាកសំណល់រ៉ែមាសឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម