ព័ត៌មានជាតិ
ពលរដ្ឋជាង២៤ម៉ឺន គ្រួសារនឹងទទួលបានសាច់ប្រាក់ជំនួយសង្គមពីរដ្ឋាភិបាលក្រោយពេលបិទខ្ទប់
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានឱ្យឲ្យដឹងថាប្រជាពលរដ្ឋជាង២៤ម៉ឺនគ្រួសារត្រូវបានកំណត់ធ្វើអត្តសញ្ញាណកម្ម រៀបចំទិន្នន័យក្នុងការបើកផ្តល់សាច់ប្រាក់ជំនួយសង្គមពីរដ្ឋាភិបាលក្រោយពេលបិទខ្ទប់។
លោក ឈួរ សុបញ្ញា ប្រធាន នាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៨ឧសភា រហូតមកដល់ថ្ងៃទី២៥ឧសភានេះ មានប្រជាពលរដ្ឋប្រមាណជាង២៤ម៉ឺនគ្រួសារ ត្រូវបានកំណត់ក្នុងពិដាននៃគ្រួសារប្រជាពលរដ្ឋដែលមានការលំបាកក្នុងជីវភាពនិងគ្រួសារប្រជាពលរដ្ឋដែល មានអ្នកឆ្លងជំងឺកូវីដ១៩ ហើយមានការលំបាកផ្នែកជីវភាពក្រោយពេល បិទខ្ទប់ ដែលក្រុមការងារបច្ចេកទេសនៃក្រសួងផែនការ កំពុង រៀបចំទិន្នន័យកំណត់អត្តសញ្ញាណកម្ម ក្នុងការរៀបចំឧបត្ថម្ភសាច់ប្រាក់នៃកម្មវិធីជំនួយសង្គមថ្មី ជូនពួកគាត់។
លោកបានឲ្យដឹងទៀតថា មកដល់ ពេលនេះ ក្រុមការងារបច្ចេកទេស ទើបតែ បានកំណត់ជាក់លាក់អត្តសញ្ញាណកម្មប្រជាពលរដ្ឋជាង៤ម៉ឺនគ្រួសារប៉ុណ្ណោះ នៅលើគោលដៅនៃតំបន់បិទខ្ទប់ទ្រង់ទ្រាយធំចំនួន៣ទីតាំង ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ក្រុងតាខ្មៅ និង ក្រុងព្រះសីហនុ។
លោកបានបន្ថែមថា ចំពោះទំហំទឹកប្រាក់ដែលគ្រោងចំណាយលើកម្មវិធីជំនួយសង្គមថ្មីនេះ នៅមិនទាន់អាចប៉ាន់ស្មានបាននៅឡើយទេ រង់ចាំការប្រមូលទិន្នន័យគ្រួសារដែលរងផលប៉ះពាល់ធ្វើឡើងរួចរាល់ ទើ់បអាចគណនា ស្រប ទៅតាមអត្រាដែលបានកំណត់ជាបីប្រភេទ គឺ គ្រួសារដែលមានការលំបាកដែលរងផលប៉ះពាល់ គ្រួសារដែលឆ្លងជំងឺកូវីដ១៩និងរងផលប៉ះពាល់ និងគ្រួសារដែលស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីនីតិវិធីនិងយន្តការ នៃការបើកផ្តល់សម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេល បិទខ្ទប់ ដែលធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៥ ឧសភានេះដោយបាន ណែនាំដល់អ្នកពាក់ព័ន្ធដែល មានភារកិច្ចចាត់ចែងផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ត្រូវម្ចាស់ការ ឲ្យបានល្អ លឿន និងច្បាស់លាស់។

លោក រដ្ឋមន្ត្រី ជឿជាក់ថា ការងារនេះនឹងដំណើរការទៅល្អដូច កម្មវិធីជំនួយសង្គមដែលក្រសួងបាននឹងកំពុងធ្វើកន្លងមក។
រដ្ឋាភិបាលនឹងចាប់ផ្តើមអនុវត្តការបើកផ្ដល់ប្រាក់ជូនប្រជាពលរដ្ឋនិងគ្រួសារមានការលំបាកផ្នែកជីវភាពកម្មករនិយោជិតគោលដៅក្រោយពេលបិទខ្ទប់ទ្រង់ទ្រាយធំនិងគ្រួសារប្រជាពលរដ្ឋដែលមានឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១នៅដើមខែមិថុនាឆ្នាំ២០២១ខាងមុខនេះតទៅ។
ក្នុងនោះគ្រួសារសម្រាប់ម្នាក់ទទួលបានប្រាក់ថ្លៃស្បៀងអាហារចំនួន១០ម៉ឺនរៀលថ្លៃទឹកស្អាត២ខែចំនួន១៨០០០ថ្លៃអគ្គិសនី២ខែចំនួន៣៨០០០រៀលសរុប១៥៦០០០រៀល។ គ្រួសារមានមនុស្សពី២ទៅ៣នាក់ចំនួន១១៣៥០០រៀលថ្លៃទឹកស្អាត២ខែចំនួន៤៤៨០០ថ្លៃអគ្គិសនី២ខែ៨៥៤០០រៀលសរុប២៤៣៧០០រៀល។ សម្រាប់គ្រួសារចាប់ពីមនុស្ស៤នាក់ឡើងទៅទទួលបាន១២៧០០០រៀលថ្លៃទឹកស្អាត២ខែ៦២០០០រៀលថ្លៃអគ្គិសនី២ខែ១២២០០០រៀលសរុប៣១១០០០។
ចំពោះប្រជាពលរដ្ឋនិងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងកូវិដ១៩និងមានជីវភាពលំបាកផ្នែកជីវភាពក៏ទទួលបានប្រាក់ឧបត្ថម្ភដូចគ្នាផដែរ។
រីឯការឧបត្ថម្ភប្រាក់សម្រាប់គ្រួសារពលរដ្ឋដែលមានអ្នកស្លាប់ដោយសារកូវីដ១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈនឹងទទួលបានថវិកាដូចខាងក្រោមសម្រាប់គ្រួសារមនុស្ស១នាក់ទទួលបានថ្លៃស្បៀងអាហារចំនួន៣០ម៉ឺនរៀលថ្លៃទឹកស្អាត៥ខែចំនួន៤៥០០០រៀលថ្លៃអគ្គិសនី៥ខែចំនួន៩៥០០០សរុប៤៤ម៉ឺនរៀល។
គ្រួសារដែលមានមនុស្សពី២នាក់ទៅ៣នាក់នឹងទទូលបានថ្លៃស្បៀងអាហារចំនួន៣០ម៉ឺនរៀលថ្លៃទឹកស្អាត៥ខែ១១២០០០រៀលថ្លៃអគ្គិសនី៥ខែចំនួន២១៣៥០០រៀល សរុប៦២៥៥០០រៀលនិងគ្រួសារដែលមានមនុស្ស៤នាក់ឡើងទៅទទួលបាន៣០ម៉ឺនរៀលថ្លៃទឹកស្អាតខែចំនួន១៥៥០០០រៀលថ្លៃអគ្គិសនី៥ខែចំនួន៣០៥០០០រៀលសរុប៧៦ម៉ឺនរៀល។
ចំពោះគ្រួសារដែលមានប័ណ្ណសមធម៌ដែលកំពុងទទួលការឧបត្ថម្ភជារៀងរាល់ខែពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ១៩មិនទទួលបានការឧបត្ថម្ភបន្ថែមទៀតទេ។

ចំណែកកម្មករនិយោជិតបម្រើការងារនៅតាមរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរសំលៀកបំពាក់ស្បែកជើងនិងកាបូបនៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបន្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញក្រុងតាខ្មៅខេត្តកណ្ដាលនិងក្រុងព្រះសីហនុនៅខេត្តព្រះសីហនុត្រូវទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ចំនួន១៦ម៉ឺនរៀលតែមួយលើកគត់។
គួរបញ្ជាក់ថា ការបើផ្តល់ការឧបត្ថម្ភសាច់ប្រាក់សម្រាប់ប្រជាពលរដ្ឋនិងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាពដែលស្ថិតក្នុងតំបន់ក្រហមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញក្រុងតាខ្មៅនៃខេត្តកណ្ដាលនិងក្រុងព្រះសីហនុនៅខេត្តព្រះសីហនុនេះគឺបើកតែ១លើកគត់៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង