Connect with us

ព័ត៌មានជាតិ

គ្រួ​សារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩​បន្ត​ទទួល​សាច់ប្រាក់​ជុំ​ទី​៥​លើក​ទី​២​ពីថ្ងៃ​នេះ​ទៅ

បានផុស

នៅ

ភ្នំពេញ ៖ ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បានផ្តល់​ជាព​ត៏​មាន​ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩ បន្តទៀត​សម្រាប់​ជុំ​ទី​៥ លើក​ទី​២ ដែល​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី ២៥ ខែឧសភា រហូតដល់​២៤ ខែមិថុនា ឆ្នាំ​២០២១​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បានផ្តល់​ជាព​ត៏​មាន​មុននេះ​ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រ​យុ ទ្ធ​នឹង​កូ​វីដ​-១៩ សម្រាប់​ជុំ​ទី​៥ លើក​ទី​១ ដែល​បាន​អនុវត្ត​ចាប់ ពីថ្ងៃ​ទី​២៥ ខែមេសា ដល់​២៤ ខែឧសភា ឆ្នាំ​២០២១ និង​ការបើក​សាច់ប្រាក់​ជុំ​ទី​៥ លើក​ទី​២ ដែល​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី ២៥ ខែឧសភា ដល់​២៤ ខែមិថុនា ឆ្នាំ​២០២១​។​

​កម្មវិធី​ឧបត្ថម្ភ​សាច់ ប្រាក់​ត្រូវ​ផ្តល់ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រ​យុទ្ធ​នឹង​កូ​វីដ​-១៩​ពិសេស​អំឡុងពេល​បិទ​ខ្ទប់​នៅតែ​បន្ត​ទទួល​សាច់ប្រាក់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​ដោយ​មិនមាន​ការផ្អាក​ណាមួយ​ឡើយ​គឺ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​បំផុត​ពី​ទុក្ខលំបាក​របស់​ពលរដ្ឋ​ជាធំ​ពិសេស​ជន​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​រាតត្បាត​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​១៩​នេះ​តែម្ដង​។​

​ដោយឡែក​គ្រួសារ​ដែល​មិនទាន់​បានទទួល​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ដូច​ព័ត៌​មាន​ខាងលើ​សូម​រួសរាន់​មក​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ខ្លួន​ស្នាក់អាស្រ័យ​នោះ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ដែល​រាជរដ្ឋាភិបាល​បានផ្តល់​ជូន​ជៀសវាង​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​ដោយសារតែ​ការ​ខុស​ឈ្មោះ​ ឬ ​អត្តសញ្ញាណ​ណាមួយ​នោះ​ឲ្យ​សោះ​៕

ដោយ ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១១ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១២ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

Sokha Hotels

ព័ត៌មានពេញនិយម