Connect with us

កូវីដ-១៩

ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ច្បារអំពៅ​ នាំគ្នា​ទៅ​ចាក់​វាក់​សាំង​ការពារ​ជំងឺ​កូ​វីដ ​ក្នុង​រយៈពេល​មួយ​ព្រឹក​បាន​៤២០៨​នាក់

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខ​ណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ទៅ​ចាក់​ថ្នាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ ក្នុង​រយៈពេល​មួយ​ព្រឹក​នា​ថ្ងៃទី​២៥​ខែឧសភា​បាន​ចំនួន​៤២០៨​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់​លោក​អ៊ុ សំ​ផៃ ប្រធាន​ការិយាល័យ រដ្ឋបាល​សាលា​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដែល​ត្រូវ​ចាក់​ថ្នាំ​វ៉ាក់សាំង​គឺ​មាន​១០​ទីតាំង​ក្នុង​សង្កាត់​ទាំង​៨​ហើយ​ជា​លទ្ធផល​ក្នុង​រយៈពេល​ពេញ​មួយ​ព្រឹក​ថ្ងៃទី​២៥​ខែឧសភា​នេះ​ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​ដល់​៥៩​ឆ្នាំ​បាន​ចាក់​ចំនួន​៤២០៨​នាក់​ក្នុងនោះ​គឺ​ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​១​ទីតាំង​ក្នុង​សាលា​បថ​មសិ​ក្សា​ច្បារអំពៅ​បាន​ចំនួន​៣៣០​នាក់​។

សង្កាត់​ច្បារអំពៅ​ទី​២​មាន​១​ទីតាំង​ស្ថិត​ក្នុង​វត្ត​ពោធិ​ព្រះបាត ជា​លទ្ធផល​ចាក់​បាន​៣៩០​នាក់​។ ​សង្កាត់​និរោធ​មាន​៣​ទីតាំង​គឺ​ទី​១ ក្នុង​សាលា​បឋមសិ​ក្សា​ឫស្សី​ស្រស់​ចាក់​បាន​៣២៩​នាក់​.​ទី​២​សា​លាប​ឋម​សិក្សា​ប្រជុំ​វង្ស​ចាក់​បាន​២០៨​នាក់​និង​ទី​៣​ក្នុង​បុរី​ប៉េង ហួត បឹង​ស្នោ ចាក់​៦០០​នាក់​។

សង្កាត់​ព្រែកប្រា​មាន​១​ទីតាំង​ស្ថិតក្នុង​វិទ្យាល័យ ហ៊ុន សែន ព្រែកប្រា​ចាក់​បាន​៥៥៩​នាក់​។​សង្កាត់​វាល​ស្បូវ​មាន​១​ទីតាំង​គឺ​ក្នុង​សាលា​បឋមសិ​ក្សា​វាល​ស្បូវ​ចាក់​៣៣៦​នាក់​។​សង្កាត់​ព្រែក​ឯង​មាន​១​ទីតាំង​គឺ​ស្ថិតក្នុង​វិទ្យាល័យ​ព្រែក​ឯង​ចាក់​បាន​៤០២​នាក់​។​សង្កាត់​ក្បាល​កោះមាន​១​ទីតាំង​គឺ​សា​លាប​ឋម​សិក្សា​យក​បាត្រ​ចាក់​បាន​៥២៧​និង​សង្កាត់​ព្រែក​ថ្មី​គឺ​ស្ថិតក្នុង​សា​លា​បឋម​សិក្សា​ព្រែក​ថ្មី​ចាក់​បាន​៥២៧​នាក់​។​ដូច្នេះ​ទាំង​១០​ទីតាំង​រយៈពេល​មួយ​ព្រឹក​ចាក់​បាន​មនុស្ស​៤២០៨​នាក់​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម