សុខភាព
ចំណាំមើលផង! បើមានសញ្ញាប៉ុន្មាននេះ សួតមានបញ្ហាហើយ
អាការៈក្អក ឬថប់ដង្ហើមតិចតួចមិនសូវជាបញ្ហាដែលយើងយកចិត្តទុកដាក់ក្នុងពេលដ៏មមាញឹកជាប្រចាំប៉ុន្មានទេ។ តែវាជារឿងចាំបាច់ដែលយើងគួរចាប់អារម្មណ៍ទៅលើអាការៈតូចតាចអស់នោះ។ ដោយសាររោគសញ្ញាទាំងនេះ អាចជាសញ្ញាដំបូងបញ្ជាក់ពីជំងឺសួតដូចជា ជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ ឬជំងឺមហារីកសួត ជាដើម។
រោគសញ្ញាព្រមានជំងឺសួត
– ក្អករ៉ាំរ៉ៃ៖ បើយើងក្អកមិនបាត់រយៈពេល ៨សប្ដាហ៍ ឬលើសនេះ ជាក្អករ៉ាំរ៉ៃ ហើយក៏ជារោគសញ្ញាសំខាន់ដំបូងដែលប្រាប់ពីបញ្ហាប្រព័ន្ធផ្លូវដង្ហើមរបស់យើង។
– ដង្ហើមខ្លី៖ ការដកដង្ហើមបានខ្លីៗ មិនមែនជារឿងធម្មតានោះទេ បើវាមិនបាត់ទៅវិញក្រោយពេលយើងហត់ (ពេលហាត់ប្រាណ)។ ការពិបាកដកដង្ហើម ឬដកដង្ហើមបានខ្លីៗនេះ ក៏ជាសញ្ញាព្រមានពីសុខភាពផ្លូវដង្ហើមយើងដែរ។
– ឡើងស្លេស្មរ៉ាំរ៉ៃ៖ ប្រសិនបើយើងឡើងកំហាក ឬស្លេស្ម រយៈពេលមួយខែ ឬយូរជាងនេះ អាចជាសញ្ញាបញ្ជាក់ពីបញ្ហាសួត
– ដកដង្ហើមឮខ្សឺតខ្សក៖ ការដកដង្ហើមឮសំឡេង ឬឮខ្សឺតខ្សក ជាសញ្ញាថា អ្វីខុសប្រក្រតីម៉្យាងកំពុងបាំងផ្លូវដង្ហើមសួត ឬធ្វើឲ្យសួតយើងរួមតូច។
– ក្អកឈាម៖ បើយើងក្អកមានឈាមមកជាមួយ អាចបណ្ដាលមកពីសួត ឬបំពង់ផ្លូវដង្ហើមផ្នែកខាងលើ។ តែមិនថា វាបណ្ដាលមកពីផ្នែកណាទេ ឲ្យតែក្អកចេញឈាមពីក្នុងខ្លួនសុទ្ធតែជាសញ្ញាគំរាមពីរាងកាយហើយ។
– ចុកទ្រូងរ៉ាំរ៉ៃ៖ ការឈឺទ្រូងមិនដឹងមូលហេតុច្បាស់លាស់រយៈពេលមួយខែ ឬលើសនេះ ពិសេសបើឈឺខ្លាំងពេលយើងដកដង្ហើម ឬក្អក ក៏ជាសញ្ញាព្រមានដែរ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា ការដឹងពីសញ្ញាព្រមានដំបូងនៃជំងឺសួត អាចជួយឲ្យយើងទទួលបានការព្យាបាលទាន់ពេល មុនពេលជំងឺក្លាយជាធ្ងន់ធ្ងរ ឬអាចគំរាមកំហែងដល់ជីវិត។ ពិសេសនៅអំឡុងពេលនេះ បើមានអាការៈក្អក ពិបាកដកដង្ហើម មានស្លេស្ម បូករួមទាំងក្ដៅខ្លួន ឬអស់កម្លាំងទៀតនោះ គួរទៅរកពេទ្យពិនិត្យឲ្យបានលឿន និងធ្វើចត្តាឡីស័កខ្លួនឯង ព្រោះវាអាចជាជំងឺឆ្លងសកលកូវីដ-១៩។
ប្រសិនបើ យើង ឬអ្នកនៅជុំវិញខ្លួនមានសញ្ញាដូចដែលបានរៀបរាប់ខាងលើ គួរណាត់ជួបគ្រូពេទ្យ ដើម្បីពិនិត្យ និងពិគ្រោះឲ្យបានឆាប់ ដើម្បីស្វែងរកហេតុផល ដំណោះស្រាយ និងការពារជីវិតរបស់យើង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តិចនិក៥យ៉ាង ជួយឲ្យសួតមានសុខភាពល្អ
ចុចអាន៖ ប្រសិនបើមានលេចចេញនូវរោគសញ្ញាកូវីដ-១៩ ក្រោយពីជាសះស្បើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព