សុខភាព
ទើបចាក់វ៉ាក់សាំង ដាច់ខាតកុំប្រើថ្នាំទាំងនេះ អាចរារាំងភាពស៊ាំក្នុងរាងកាយ និងបន្ថយប្រសិទ្ធភាព
យោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយកាសែត Annals of Rheumatic Disease បានបញ្ជាក់ថា វ៉ាក់សាំងការពារកូវីដ ទំនងជាមិនមានប្រសិទ្ធភាពចំពោះអ្នកដែល ប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលរលាកសន្លាក់រ៉ាំរ៉ៃនិងជំងឺសើស្បែកនោះទេ។

ទិន្នន័យបានបង្ហាញថា មានមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៣ នាក់ដែលប្រើថ្នាំ methotrexate មិនទទួលបានភាពស៊ាំគ្រប់គ្រាន់ពីវ៉ាក់សាំងកូវីដឡើយ។
អ្នកនិពន្ធ Jose U. Scher បាននិយាយថា ថ្នាំមួយចំនួនដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ចំពោះអ្នកជំងឺដែលមានប្រព័ន្ធភាពស៊ាំស្វ័យប្រវត្តិនិងភាពស៊ាំចុះខ្សោយស្រាប់ អាចរំខានដល់វិធីដើម្បីឆ្លើយតបទៅនឹងអង់ទីគ័រចំពោះវ៉ាក់សាំង។
ការសិក្សានេះបានវាយតម្លៃការឆ្លើយតបប្រព័ន្ធភាពស៊ាំទៅនឹងវ៉ាក់សាំង Pfizer-BioNTech និង Moderna ចំនួន ២ដូស លើមនុស្សពេញវ័យ ៨២ នាក់ដែលមានជំងឺសើស្បែកនិងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ហើយកំពុងប្រើថ្នាំ methotrexate ឬថ្នាំស្រដៀងគ្នា។ អ្នកស្រាវជ្រាវបានប្រៀបធៀបការឆ្លើយតបរបស់ពួកគេ ទៅនឹងមនុស្សពេញវ័យដែលមានសុខភាពល្អ ២០៨ នាក់។

ទិន្នន័យបានបង្ហាញថា បន្ទាប់ពីការចាក់វ៉ាក់សាំង កម្រិតអង់ទីគ័រគ្រប់គ្រាន់ត្រូវបានផលិតច្រើនជាង ៩០% នៃអ្នកចូលរួមដែលមានសុខភាពល្អ ២០៨ នាក់និងអ្នកជំងឺ ៣៧ នាក់ដែលប្រើជីវសាស្ត្រ ដែលមិនមែនជាជាតិថ្នាំ methotrexate។ មានតែ ៦២ ភាគរយនៃអ្នកជំងឺ ៤៥ នាក់ដែលប្រើថ្នាំ methotrexate ទទួលបានកម្រិតអង់ទីគ័រតិចតួចបំផុត បន្ទាប់ពីទទួលថ្នាំបង្ការ ។
លើសពីនេះទៀត អ្នកចូលរួមប្រើថ្នាំ methotrexate មិនមានបទពិសោធន៍នៃការធ្វើឲ្យសកម្មនៃកោសិកា T ដែលជាផ្នែកសំខាន់នៃប្រព័ន្ធការពារភាពស៊ាំរបស់រាងកាយ។

ក្រុមអ្នកស្រាវជ្រាវបន្ថែមថា មនុស្សមួយចំនួនដែលចាក់វ៉ាក់សាំងហើយ ប្រើថ្នាំប្រភេទនេះ ខណៈពេលដែលថ្នាំបានពន្យារការឆ្លើយតបអង់ទីគ័រក្នុងរាងកាយ រហូតដល់ ២ ឬ ៣ ខែក្រោយចាក់រួច។ ជាពិសេសអ្នកចូលរួមក្នុងការប្រើថ្នាំ methotrexate ក្នុងការស្រាវជ្រាវនេះ ហាក់ដូចជាចាស់ជាងអ្នកដែលមិនប្រើថ្នាំ អាយុជាមធ្យម ៦៣ ឆ្នាំនិង ៤៩ ឆ្នាំដែលអាចពន្យល់ពីភាពខុសគ្នាមួយចំនួននៅក្នុងការឆ្លើយតបនឹងវ៉ាក់សាំង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ UPI

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ