កូវីដ-១៩
ថ្ងៃនេះ ថៃ ប្រកាសមានអ្នកស្លាប់ដោយសារកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រាថ្មី
នៅថ្ងៃពុធនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងចំនួនកំណត់ត្រាថ្មី ៤១នាក់ទៀត ដោយធ្វើឲ្យចំនួនសរុបកើនដល់៨៧៣នាក់។
ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ២,៤៥៥ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១៣៧,៨៩៤ករណី។
ក្នុងចំណោមករណីសរុបដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន១,៩៧៦ករណីគឺជាប្រជាជនទូទៅ និង៤៧៩ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។
អ្នកជំងឺ ២,៥៧១នាក់ទៀត បានជាសះស្បើយ ហើយត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ថា កំណត់ត្រាចាស់នៃអ្នកស្លាប់របស់ប្រទេសថៃ គឺកាលពីថ្ងៃទី១២ខែឧសភា នៅពេលមនុស្ស៣៤នាក់បានបាត់បង់ជីវិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ពលរដ្ឋថៃច្រើនជាងវៀតណាម និងហ្វីលីពីនស្ទាក់ស្ទើរចាក់វ៉ាក់សាំងកូវីដ, ការស្ទង់មតិ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ