បច្ចេកវិទ្យា
៣ វិធីឆែកឱ្យដឹងថា ប្រភពព័ត៌មានណាអាចទុកចិត្តបាន
ជាការពិតណាស់ មុននឹងជឿព័ត៌មានណាមួយត្រូវពិនិត្យមើលប្រភពដែលអាចជឿទុកចិត្តបាន ប៉ុន្តែធ្វើយ៉ាងណាអាចឆែកមើលដឹងថា ប្រភពព័ត៌មាននោះទុកចិត្តបាន? មានវិធីសាស្រ្ត ៣ យ៉ាងអាចជួយអ្នកពិនិត្យដឹងបានយ៉ាងឆាប់រហ័ស៖

១. ឆែកមើល នរណាជាអ្នករាយការណ៍ព័ត៌មាន
ត្រូវប្រាកដថា អ្នកទទួលបានព័ត៌មាននោះពីអ្នកកាសែត គេហទំព័រព័ត៌មានផ្លូវការ ឬគេហទំព័រផ្លូវការពីស្ថាប័នណាមួយ ជាជាងគណនីបណ្តាញសង្គមធម្មតាដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់។ អ្នកកាសែតអាចរាយការណ៍លើប្រព័ន្ធផ្សព្វផ្សាយបាន តម្រូវឱ្យឆ្លងកាត់ការពិនិត្យរបស់និពន្ធនាយកជាច្រើនដង និងប្រាកដថាក្នុងអត្ថបទព័ត៌មានមានដំណឹងគ្រប់ជ្រុងជ្រោយ មិនលម្អៀង ការពិត ត្រឹមត្រូវ និងមិនដាក់ការយល់ឃើញផ្ទាល់ខ្លួនចូលក្នុងអត្ថបទបានឡើយ។
២. ឆែកមើលច្រើនប្រភព
ប្រសិនបើព័ត៌មានខ្លះត្រូវបានចុះផ្សាយលើគេហទំព័រដទៃដែរនោះ មានន័យថា ព័ត៌មានដែលចុះផ្សាយជាព័ត៌មានពិតប្រាកដ និងទទួលបានការបញ្ជាក់ពីនរណាម្នាក់រួចរាល់ហើយ។ គប្បីឆែកឱ្យបានច្រើនប្រភពដើម្បីជាមធ្យោបាយកំណត់ថា អ្នករាយការណ៍ឬសរសេរអត្ថបទនោះពិតជាបានរាយការណ៍ការពិតអាចទុកចិត្តបាន។

៣. ឆែកមើលភស្តុតាងអាចទុកចិត្តបាន
សាកល្បងពិនិត្យមើលថា អ្នកសរសេរ ឬស្ថាប័ននោះមានភស្តុតាងភ្ជាប់ជាមួយនឹងព័ត៌មានដែលចុះផ្សាយនោះ។ វាជាសញ្ញាល្អមួយដែលប្រសិនបើអ្នកអាចស្វែងរកប្រភពដើមនៃព័ត៌មាននិងការពិតពីក្រោយការចុះផ្សាយនោះបាន។ ឧទាហរណ៍៖ ព័ត៌មានណាមួយត្រូវភ្ជាប់នូវសេចក្តីប្រកាស រូបភាព ឬវីដេអូ ភ្ជាប់ជាមួយព័ត៌មាន៕
អត្ថបទដោយ៖ Jacqueli
ប្រភព៖ BBC.co.uk
ចុចអាន៖ គួរធ្វើយ៉ាងណា ពេលឃើញព័ត៌មានក្លែងក្លាយអំពីជំងឺកូវីដ-១៩?
ចុចអាន៖ ដើមកំណើតនៃព័ត៌មានក្លែងក្លាយបានផ្សព្វផ្សាយតាំងពីពេលណាមក?

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?