ព័ត៌មានអន្ដរជាតិ
អូស្រ្តាលីបារម្ភខ្លាំង! បុរសឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា ចូលទស្សនាបាល់ឱបក្នុងពហុកីឡដ្ឋានផ្ទុកមនុស្សជាង២ម៉ឺននាក់
ទីក្រុងធំបំផុតទី២របស់ប្រទេសអូស្រ្តាលី អាចនឹងត្រូវបិទខ្ទប់ ដោយសារតែការរីករាលដាលនៃវីរុសបំប្លែងខ្លួនឥណ្ឌា។
នៅថ្ងៃនេះ ទីក្រុង Melbourne បានដាក់ការរឹតត្បិតមួយចំនួនឡើងវិញ ខណៈអាជ្ញាធរបានរាយការណ៍ពីករណីថ្មីនៃវីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌាចំនួន ៥ករណី។
ទីក្រុងនេះ ត្រូវបានដាក់ក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីបុរសឆ្លងមេរោគម្នាក់ បានអង្គុយក្នុងចំណោមអ្នកគាំទ្រចំនួន២៣,០០០នាក់ អំឡុងការប្រកួតបាល់ឱបលីគអូស្រ្តាលី កាលពីរាត្រីថ្ងៃអាទិត្យនៅឯពហុកីឡដ្ឋាន Melbourne Cricket Ground (MCG) ក្នុងរដ្ឋ Victoria។
ចង្កោមនៃការផ្ទុះមេរោគបំប្លែងខ្លួនឥណ្ឌាចំនួន៩ករណី ត្រូវបានគេកត់ត្រានៅតំបន់ជាយក្រុង Melbourne ភាគខាងជើង ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ខណៈក្រុមអ្នកជំនាញបារម្ភថា ការផ្ទុះឡើងអាចនឹងរីករាលដាលបន្ថែមទៀត។
ក្នុងចំណោមករណីទាំង៥នៃវីរុសឥណ្ឌាដែលត្រូវបានកត់ត្រាក្នុងទីក្រុង ករណីទាំងអស់សុទ្ធតែពាក់ព័ន្ធទៅនឹងបុរសអាយុ៦០ឆ្នាំម្នាក់ ដែលបានចម្លងវីរុស ទៅមនុស្ស៤គ្រួសារ។
រឿងនេះ បានជំរុញឲ្យមានការវិលត្រឡប់ទៅរកការរឹតបន្តឹងឡើងវិញនៅក្នុងទីក្រុង រួមទាំងការពាក់ម៉ាស់នៅក្នុងកន្លែងបិទជិត និងនៅតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ និងការកំណ ភ្ញៀវចំនួនប្រាំនាក់នៅក្នុងផ្ទះផងដែរ។
អាជ្ញាធររដ្ឋ Victoria បានចេញបញ្ជាឲ្យពាក់ម៉ាស់ជាចាំបាច់នៅឯកន្លែងបិទជិត និងរឹតត្បិតការជួបជុំនៅតាមផ្ទះ ប៉ុន្តែរហូតមកដល់ពេលនេះ មិនបានហាមឃាត់អ្នកទស្សនានៅក្នុងព្រឹត្តិការណ៍កីឡានោះទេ។
Victoria គឺជារដ្ឋដែលរងគ្រោះខ្លាំងជាងគេបំផុតក្នុងអំឡុងរលកទី២ កាលពីចុងឆ្នាំមុន ដោយមានប្រហែល៧០ភាគរយនៃករណីសរុប និង៩០ភាគរយនៃការស្លាប់របស់អូស្ត្រាលី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្ត្រអូស្រ្តាលី ផលិតថ្នាំ២ប្រភេទ ដែលអាចទប់ស្កាត់ការឆ្លងកូវីដ និងបញ្ឈប់ការរាលដាល
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១១ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់