កូវីដ-១៩
ស្ត្រីវ័យ៧០ឆ្នាំម្នាក់ បានស្លាប់ដោយសារកូវីដ១៩ ដែលជាករណីទី១សម្រាប់ខេត្តបាត់ដំបង
បាត់ដំបង ៖ មន្ត្រីសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា ស្ត្រីវ័យ៧០ឆ្នាំម្នាក់ ដែលមានវិជ្ជមានកូវីដ១៩ បានទទួលមរណភាពហើយ នាម៉ោង១២និង១០នាទីថ្ងៃទី ២៦ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពីចូល សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី២៣ខែឧសភា។

លោក ឱសថវឿងប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានប្រកាសព័ត៌មាន តាមផេកផ្លូវការរបស់មន្ទីរសុខាភិបាលថា ក្រោយពីស្លាប់ភ្លាមៗ ក្រុមគ្រូពេទ្យបានបញ្ជូនសព មកបូជា ភ្លាមៗនារសៀលថ្ងៃដដែល នៅទីតាំងដែលរដ្ឋបាលខេត្តរៀបចំទុកសម្រាប់បូជាសពអ្នកជំងឺកូវីដ១៩ នៅ វត្តភ្នំគីរីសារវ័ន្ទហៅភ្នំស្លឹក ស្ថិតនៅឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោក បញ្ជាក់ថា អ្នកជំងឺកូវីដ១៩ វ័យ៧០ឆ្នាំ រស់នៅភូមិសំរោងស្នោរ ឃុំសំរោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលស្លាប់បាត់បង់ជីវិតនេះ មានអ្នកពាក់ព័ន្ធចំនួន៤២នាក់ ដែលក្នុងនោះសមាជិកគ្រួសារប៉ះពាល់ផ្ទាល់ចំនួន១៣នាក់ បានធ្វើសំណាករកឃើញ វិជ្ជមានកូវីដ១៩ ចំនួន៥នាក់ និង អ្នកប៉ះពាល់ប្រយោល ចំនួន២៩នាក់។

លោកឱសថបណ្ឌិត វឿងប៊ុនរ៉េតបញ្ជាក់ថា នេះជាករណីអ្នកជំងឺកូវីដ១៩ ស្លាប់លើកទី១ហើយសម្រាប់ ប្រជាពលរដ្ឋ រស់នៅខេត្តបាត់ដំបងផ្ទាល់។ លោកបានសំណូមពរជាថ្មីឲ្យពលរដ្ឋ បង្កើនការប្រុង ប្រយ័ត្នខ្ពស់ និងបន្តអនុវត្តន៍វិធានការបីការពារបីកុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជាសផុតពីជំងឺកូវីដ១៩៕
ដោយ ៖ សោ និយមរ័ត្ន


-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ