ព័ត៌មានជាតិ
អាជ្ញាធររាជធានី មានបំណងបង្កើតឲ្យមានយន្តការរួមមួយ ដើម្បីរួមគ្នាអនុវត្តសេចក្តីណែនាំរួម ឈានទៅកាត់ផ្តាច់ឲ្យបានជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានស្នើឲ្យក្រសួង ពាក់ព័ន្ធទាំងអស់ ជួយរែកពន្ធជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ពិសេសនៅតាមរោងចក្រ សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ ខណៈដែរនៅតាមរោងចក្រ សហគ្រាសមួយចំនួនបាននឹងកំពុង រីករាលដាលជំងឺនេះ មិនឈប់ឈរសោះ។
ការស្នើបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងនាល្ងាចថ្ងៃទី២៦ឧសភានេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយក្រសួងសុខាភិបាល ,ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមន៍រោងចក្រកាត់ដេរដេរ នៅកម្ពុជា (GMAC) និងអាជ្ញាធរខណ្ឌមួយចំនួនដែលមានរោងចក្រឆ្លងជំងឺកូវីដ-១៩។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបើកអោយមានកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល ,ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមន៍រោងចក្រកាត់ដេរដេរ នៅកម្ពុជា (GMAC) នេះ គឺក្នុងបំណង់អោយក្រសួងពាក់ព័ន្ធទាំងអស់ចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងរោងចក្រ សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ ។
លោកបញ្ជាក់ថា ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងរែកពុនខ្លាំងណាស់ ។ដូច្នេះ លោកចង់អោយក្រសួងពាក់ព័ន្ធជួយរែកពុន តាមរយៈការបង្កើតអោយមានយន្តការរួមមួយ ដើម្បីយើងបានធ្វើការជាមួយគ្នាដោយការទទួលខុសត្រូវ ក្នុងការលុបបំបាត់ឬកាត់ផ្តាច់អោយបានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
លោកឃួង ស្រេងបន្តទៀតថា កន្លងមកនេះ ពេលដែលរាជធានីភ្នំពេញត្រូវបានបិទខ្ទប់ រោងចក្រ សហគ្រាស ក៏បានបិទផងដែរ ។ ក្រោយមកនៅពេលដែល បើកអោយដំណើរការឡើងវិញ រោងចក្របានអោយកម្មករចូលធ្វើការងារវិញ១០០ភាគរយ ខុសពីសេចក្តីណែនាំដែលចុះហត្ថលេខារួមដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងរដ្ឋមន្ត្រីក្រសួងការងារ។ ដោយក្នុងសេចក្តីណែនាំ ពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ-១៩នេះ កម្មករតែ៥០%ប៉ុណ្ណោះ ដែលអាចចូលធ្វើការវិញបាន តាមរយៈ ការប្តូរវេនគ្នា ។ តែមិនដូច្នោះទេ ខាងរោងចក្របានអនុញ្ញាតអោយកម្មករចូលធ្វើការវិញរហូត១០០%ដែលធ្វើអោយ មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលជាកង្វល់ដ៏ធំមួយរបស់រាជរដ្ឋាភិបាល។ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ បង្កើតអោយមានកិច្ចប្រជុំពិភាក្សានេះឡើង ក្នុងបំណងបង្កើតអោយមានយន្តការរួមមួយ ដើម្បីចេញសេចក្តីណែនាំរួម នាំគ្នាអនុវត្ត ឈានទៅកាត់ផ្តាច់អោយបានជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕
ដោយ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព