ព័ត៌មានជាតិ
កម្ពុជាមានមណ្ឌលយុវនីតិសម្បទាជាលើកដំបូងសម្រាប់ដាក់អនីតិជនល្មើសច្បាប់ដែលផ្ទេរចេញពីពន្ធនាគារ
ភ្នំពេញ ៖ កម្ពុជាមានមណ្ឌលយុវនីតិសម្បទាជាលើកដំបូងសម្រាប់ដាក់អនីតិជនល្មើសដែលផ្ទេរចេញពីពន្ធនាគារហើយក្នុងឆ្នាំទី១នេះ គ្រោងដាក់អនីតិជនល្មើសច្បាប់ចំនួន៥០០នាក់ខណៈមណ្ឌលនេះអាចមានលទ្ធភាពដាក់បានប្រមាណរហូតដល់ទៅ២០០០នាក់។
ថ្លែងក្នុងឱកាសចូលរួមអមដំណើរលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាត្រួតពិនិត្យ សំណង់អគារនានា ក្នុងមណ្ឌលយុវនីតិសម្បទា និងមណ្ឌលស្តារអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹងនៅថ្ងៃទី២៦ឧសភានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថាមណ្ឌលយុវនីតិសម្បទានេះ មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអនីតិជន ក្នុងការផ្តល់នូវការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំចិត្តសាស្ត្រ ការព្យាបាល ការថែទាំ ការការពារ និងជួយឱ្យអនីតិជន ក្លាយជាពលរដ្ឋសុច្ចរិត និងមានប្រយោ ជន៍សម្រាប់សង្គមជាតិ។
លោក អភិបាលខេត្ត បានបន្តថា«នេះជាលើកទី១ ដែលកម្ពុជាសាងសង់មណ្ឌលនេះឡើង គឺអនុលោមតាមច្បាប់យុត្តិធម៌អនីតិជន សម្រាប់ដាក់អនីតិជន ល្មើសដោយផ្ទេរចេញពីពន្ធនាគារវិញ ហើយក្នុងឆ្នាំទី១នេះ គ្រោងដាក់អនីតិជនល្មើសច្បាប់ចំនួន៥០០នាក់ និងអាចមានលទ្ធភាពផ្ទុកសរុបចំនួន ២០០០នាក់»។
លោក អភិបាលខេត្ត បានបន្ថែមថា មណ្ឌលយុវនីតិសម្បទា នេះមានទីតាំងនៅលើផ្ទៃដីចំនួន ៤៨.៨៣០ម៉ែត្រការ៉េដោយមានអគារសរុបចំនួន១៥ខ្នង ក្នុងនោះសាងសង់ថ្មីចំនួន០៥ខ្នង និងជួសជុលកែលម្អចំនួន១០ខ្នង ការសាងសង់កែលម្អនេះចាប់ផ្តើមកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។
លោក អភិបាលខេត្ត បានបញ្ជាក់ទៀតថារីឯមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សាងសង់នៅលើផ្ទៃដីទំហំ ១៩.៧៤៨ម៉ែតការ៉េ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា