Connect with us

កូវីដ-១៩

ខេត្ត​ព្រៃ​វែង​​ រក​ឃើញ​អ្នក​មាន​វិជ្ជមាន​កូវីដ១៩​​ ចំនួន ២៥​នាក់​

បានផុស

នៅ

កាលពីម្សិល​​មិញ​នេះ ​រដ្ឋបាល​ខេត្ត​ព្រៃ​វែង បាន​បង្ហាញ​អត្តសញ្ញាណ​ករណី​អ្នក​វិជ្ជមាន​កូវីដ-១៩ ចំនួន២៥នាក់ បន្ថែម​ទៀត ​តាម​រយៈ​ការ​ធ្វើ​តេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៤ដូចខាងក្រោម:

១- ស្រុកពាមជរ ចំនួន១៥នាក់

២- ស្រុកពារាំង ចំនួន២នាក់

៣- ស្រុកមេសាង ចំនួន៥នាក់

៤- ស្រុកព្រះស្តេច ចំនួន៣នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​របស់​ពួក​គេ​នីមួយៗ​។ ​ចំពោះ ​ប្រវត្តិ​ធ្វើ​ដំណើរ ​និង​អត្តសញ្ញាណ​របស់​អ្នក​វិជ្ជមាន​កូវីដ-១៩ ​ទាំង​២៥​នាក់​ ត្រូវ​បាន​បង្ហាញ​នៅ​លើ​រូប​ថត​របស់​ពួក​គាត់​។​

ជា​ថ្មី​ម្តង​ទៀត អ្នក​ដែល​បាន​ប្រាស្រ័យ​ទាក់​ទង ​ប៉ះ​ពាល់​ ដោយ​ផ្ទាល់​ឬ​ប្រយោល​ជាមួយ​បុគ្គល​វិជ្ជមាន​កូវីដ១៩ ខាង​លើ​សូម​ដាក់​ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និង​រាយការណ៍​មក​អាជ្ញាធរ​ដើម្បី​យក​សំណាក​ និង​ធ្វើ​ចត្តាឡីស័ក (៣ការពារ ៣កុំ)។​

អត្ថបទ៖សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម