Connect with us

សុខភាព

តែ​ក្រូចឆ្មារ​ជា​ឱសថ​ទិព្វ​ការពារ​ទាំង​រាងកាយ​ពី​រោគរាតត្បាត​​​​ ​និង​ជា​ភេសជ្ជៈ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​ល្អ​

បានផុស

នៅ

នេះ​ជា​អត្ថប្រយោជន៍​សុខភាព​ទាំង ៥ យ៉ាង​នៃ​ការ​ទទួលទាន​តែ​ក្រូចឆ្មារ​រាល់ថ្ងៃ៖

១ បង្កើនភាពស៊ាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រូចឆ្មារ​គឺ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​សារធាតុ​ចិញ្ចឹម​ដូចជា​វីតាមីន C វីតាមីន B6 ក៏ដូចជា ប៉ូតាស្យូម និង ម៉ាញ៉េស្យូម។ ធាតុ​ទាំងអស់​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​និង​ការពារ​អ្នក​ពីអាឡ័កស៊ី​និង​ការ​ឆ្លង​រោគ​ផ្សេងៗ។ ស្លឹក​តែ​ក៏​មាន​ផ្ទុក​សារជាតិ flavonoids និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មដែលជួយធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​កាន់​តែ​រឹងមាំ។

២ សុខភាព​ស្បែក

ក្រូចឆ្មារ​សំបូរ​ទៅ​ដោយ​លក្ខណៈ​វៃឆ្លាតដែលធ្វើ​ឲ្យ​ស្បែក​មាន​សភាព​ស្រស់ថ្លា​ចេញ​ពីខាងក្នុង។ លក្ខណៈ​សម្បត្តិប្រឆាំងនឹងការរលាករបស់ផ្លែឈើក៏ធ្វើ​ឲ្យ​ភេសជ្ជៈ​មួយនេះ​ក្លាយជាជម្រើសដ៏ល្អក្នុង​ការ​បញ្ចូល​ក្នុង​របប​អាហារ​របស់អ្នក។ តែ​ក្រូចឆ្មារ​អាចជួយ​គ្រប់គ្រង​ការ​ឡើង​មុន​និង​​ធ្វើ​ឲ្យ​សុខភាព​ស្បែក​របស់​អ្នក​មាន​ភាព​ប្រសើរ​ឡើង។

៣ គ្រប់គ្រងទំងន់

តែ​ក្រូចឆ្មារ​គឺ​ជា​ភេសជ្ជៈ​ដ៏​ល្អ​មួយ​​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់។ វា​ជួយ​​បន្សាប​រាងកាយ​និង​ជំនួយ​ក្នុង​ការ​រំលាយ​អាហារ​និង​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​ជា​ច្រើន​ផង​ដែរ។

៤ កាត់បន្ថយស្ត្រេស


តែ​នេះ​មាន​បរិមាណ​ច្រើន​នៃ​សារជាតិ flavonoids ប៉ូតាស្យូម ​ម៉ាញ៉េស្យូម ​ស័ង្កសី ​ទង់ដែង​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​លើក​កម្ពស់​សុខភាព​ខួរក្បាល។ តែ​ក្រូចឆ្មារ​ក្តៅៗ​អាច​ជួយ​បង្កើន​អារម្មណ៍​ល្អ​កាត់​បន្ថយ​ភាព​តានតឹង​បាន​ច្រើន។

៥. ប្រយុទ្ធ​ប្រឆាំង​នឹង​ទឹកអាស៊ីត​ក្នុង​ក្រពះ

មួយ​នៃ​ជំងឺ​រំលាយ​អាហារ​ទូទៅ​គឺ​អាស៊ីដ​ក្នុង​ក្រពះ​ ហើយ​តែ​ទឹក​ក្រូចឆ្មារ​​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​រោគសញ្ញា​ទាំង​នោះ។ វា​ក៏​ផ្ទុក​នូវ​ជាតិ​សរសៃ​ចំណី​អាហារ​គ្រប់គ្រាន់​ដែល​ជួយ​ពង្រឹង​ដល់​សុខភាព​ពោះវៀន ​និង​ធ្វើ​និយតកម្ម​មេតាបូលីស​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ដាច់​ខាត​កុំ​ប្រើ​ថ្នាំ ២ ប្រភេទ​នេះ​ឲ្យ​សោះ ក្រោយ​ចាក់​វ៉ាក់សាំង បើ​មិន​ចង់​បន្ថយ​ប្រសិទ្ធភាព និង រារាំង​ភាព​ស៊ាំ​ក្នុង​រាងកាយ

ចុចអាន៖កុំ​ព្រងើយ​កន្តើយ​! រោគ​សញ្ញា​ទាំង​នេះ​អាច​ជា​ជំងឺ​គាំងបេះដូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

សន្តិសុខសង្គម៧ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៥ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១២ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម