ព័ត៌មានអន្ដរជាតិ
ថ្លៃចំណាយព្យាបាលអ្នកជំងឺកូវីដ សម្រាប់ជនជាតិថៃក្នុងម្នាក់
លោកវេជ្ជបណ្ឌិត Tares Krassanairawiwong អគ្គនាយកនៃនាយកដ្ឋានគាំទ្រសេវាកម្មសុខភាព (NHSO) បានមានប្រសាសន៍ថា អ្នកជំងឺជនជាតិថៃដែលបានឆ្លងកូវីដ ១៩ នឹងទទួលការព្យាបាលដោយឥតគិតថ្លៃទាំងមន្ទីរពេទ្យរដ្ឋនិងឯកជនណាមួយដែលមាននៅក្នុងប្រទេសថៃ។
សម្រាប់អ្នកជំងឺម្នាក់ៗ (NHSO) នឹងបង់ប្រាក់រហូតដល់ ៧,២០០ បាត ( ២៣០ ដុល្លា) សម្រាប់ថ្នាំពេទ្យ ហើយចំនួន ១,៥០០ បាត ( ៤៨ ដុល្លា ) ក្នុងមួយយប់នៅក្នុងមន្ទីរពេទ្យរដ្ឋឬឯកជន និងប្រហែល ៣,៨០០ បាត (១២២ ដុល្លារ ) សម្រាប់ការព្យាបាលផ្សេងៗទៀត ទាក់ទងនឹងការថែទាំអ្នកជំងឺ ។
លោកវេជ្ជបណ្ឌិត Jadej Thammatacharee មានប្រសាសន៍ថា អ្នកជំងឺមិនចាំបាច់បង់ថ្លៃទេ ទោះបីបានព្យាបាលនៅមន្ទីរពេទ្យឯកជនក៏ដោយ ព្រោះ NHSO នឹងបង់ជំនួសទាំងអស់ ។ ហើយជាមធ្យមយើងបង់ថ្លៃមន្ទីរពេទ្យឯកជនប្រហែល ១០០,០០០ បាត (៣១៩,៨៩៨ ដុល្លា) ក្នុងអ្នកជំងឺម្នាក់ ដែលមានកម្រិតស្រាលនិងចំនួន ៨០០,០០០ ទៅ ១ លានបាត (៣,១៩៨,៩៧៧ ) សម្រាប់ករណីធ្ងន់ធ្ងរ។ ប៉ុន្តែសម្រាប់អ្នកជំងឺដែលចង់បានភាពឯកជនឬសេវាកម្មពិសេសណាមួយ នឹងត្រូវបង់ប្រាក់ដោយខ្លួនឯងផ្ទាល់ ។
ដោយឡែកសម្រាប់មន្ទីរពេទ្យឯកជនផ្សេងទៀតបានបង្ហើបថា ចំពោះអ្នកជំងឺដែលមានរោគសញ្ញាស្រាលឬគ្មានរោគសញ្ញានឹងត្រូវបង់ប្រាក់ ៤០,០០០បាត (១,២៨០ដុល្លារ) សម្រាប់ការស្នាក់នៅរយៈពេល ១៤ ថ្ងៃក្នុងមន្ទីរពេទ្យ។ ប្រសិនបើអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ដូចជា ជំងឺបេះដូងឬទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបាន នោះនឹងកើនឡើងដល់ ២០០,០០០ បាត (៦,៤០២ ដុល្លារ ) ។
ក្នុងករណីធ្ងន់ធ្ងរដែលការយកចិត្តទុកដាក់និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ ត្រូវចំណាយពេលមួយខែ តម្លៃអាចនឹងកើនឡើងដល់ ១ លានបាត (៣១,៩៨៩ ដុល្លារ) ទៅ ១.៥ លានបាត(៤៨,០១២ ដុល្លារ)។
ទោះយ៉ាងណាប្រសិនបើអ្នកជំងឺបដិសេធដំណើរការដែលរដ្ឋាភិបាលបានសម្រេចឲ្យ ហើយជ្រើសរើសទៅព្យាបាលនៅមន្ទីរពេទ្យដោយខ្លួនឯងផ្ទាល់ នោះពួកគេនឹងត្រូវចំណាយខុសគ្នារវាងថ្នាំពេទ្យដែលផ្ដល់ដោយរដ្ឋាភិបាល និងថ្លៃសេវាពីមន្ទីរពេទ្យឯកជន ។
ថ្លៃសេវាកម្មដូចជាថ្លៃឈ្នួលរបស់អ្នកឯកទេសនិងការផ្គត់ផ្គង់ថ្នាំនៅមន្ទីរពេទ្យឯកជននិងកន្លែងរដ្ឋគឺខុសគ្នា ហើយការព្យាបាលលើអ្នកជំងឺក៏ខុសគ្នាដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖thaipbsworld
ចុចអាន៖ថ្លៃចំណាយរបស់ជនបរទេសនៅថៃ សម្រាប់ការព្យាបាលកូវីដរយៈពេល ១ សប្ដាហ៍
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ