Connect with us

ជីវិតកម្សាន្ដ

ដេ​ន​នី ក្វាន់ ៖ លុយ​១០​ម៉ឺន​ដុល្លារ​ពុំ​ស្មើ​កិត្តិយស​ខ្ញុំ​ទេ ​ខណៈសំណង​១​ម៉ឺន​ដុល្លារ​ក៏​មិនទាន់​បានទ​ទួល​នៅឡើយ​

បានផុស

នៅ

​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បាន​លើក​ឡើង​ថា​ ថ្វីត្បិតតែ​នាង​បាន​ទាមទារ​សំណង​ចំនួន​១០​ម៉ឺន ដុល្លារ​ក៏ពិតមែន​ តែ​មិនបាន​ស្មើ​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​នាង​ជា​ស្ត្រី​ឡើង​។ ​ប៉ុន្តែ​អ្វី​ដែល​នាង​ទាមទារ​ពេលនេះ ​គឺ​យុត្តិធម៌​សម្រាប់​ខ្លួន​ប៉ុណ្ណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តារា​សម្តែង​កញ្ញា ដេ​ន​នី ក្វាន់ បាន​បញ្ជាក់​ក្នុង​ការ Live​ កាលពី​យប់មិញ​ថា​ សម្រាប់​លុយ​សំណង​ជំងឺចិត្ត​ដែល​ថា​ បាន​១​ម៉ឺន​ដុល្លារ​នោះ​ គឺ​នាង​មិនទាន់​បាន​ទទួល​ទេ​សូម្បី​ពោល ​គឺ​សូម្បីតែ​១០០​រៀល​លុយ​ខ្មែរ​។ ​នាង​ថា បើ​មិន​ជឿ​សួរ​តែ​មេធាវី​របស់​នាង​ទៅ​ដឹង​ហើយ​ ថា​នាង​ចង់បាន​លុយ​ឬ​កិត្តិយស​ធំ​ជាង​នោះ​។ កញ្ញា ដេ​ន​នី ក្វាន់ បន្តទៀតថា​ ព្រោះតែ​ខ្ញុំ​ក្រ​មិន​ដែល​មាន​លុយ​១០​ម៉ឺ​ន​ដុល្លារ​ ទើប​មនុស្ស​អគតិ​មួយ​ចំនួន​គិត​ថា​ ខ្ញុំ​ចង់បាន​លុយ​នឹង​មានតែ​មនុស្ស​ដែល​ស្រលាញ់​លុយ​ជាង​កិត្តិយស​ទេ ​ទើប​អាច​និយាយ​ពាក្យ​នឹង​ចេញ​ត្រូវ​ចាំ​លុយ​មានតម្លៃ​តែ​ពេល​មនុស្ស​ត្រូវការ​ប៉ុណ្ណោះ​។​

​កញ្ញា ដេ​ន​នី ក្វាន់ បាន​បន្ត​ថាបើ​បងប្អូន​ជា​ខ្ញុំ​ទើប​ដឹង​ការឈឺចាប់​នេះ ហើយ​ឈប់​និយាយ​ភាសា​ថា ​ដោយសារតែ​លុយ​សុំ​បញ្ឈប់​ទៅ​រាល់​ពាក្យ​ប្រមាថ​ទាំងនេះ​។​ ចង់​ឲ្យ​ខ្ញុំ​នៅ​ស្ងាត់​មែ​ន​ទេ​នៅ​ពេល​ជួប​រឿង​អយុត្តិធម៌​បែបនេះហើយ​ លុយ​ប្រភេទ​នេះ​ក៏​ខ្ញុំ​មិន​ចង់បាន​វា​ដែរ​។ នាង​បន្ថែម​ថា ​ម្យ៉ាងទៀត​លុយ​រឿង​ក្តី​រហូត​មកដល់ពេលនេះ ​ខ្ញុំ​នៅ​មិនទាន់​ទទួល​បាន​សូម្បីតែ​១០០​រៀល​លុយ​ខ្មែរ​នៅឡើយ ​គឺ​មាន​តែ​អស់​លុយ​ខ្ញុំ​ថ្លៃ​ជួល​មេធាវី​ការពារ​ក្តី​ចំនួន​១៥០០០​ដុល្លារ​ថែមទៀត​ ហើយ​ត្រង់ណា​ដែល​ថា ​ខ្ញុំ​ចង់បាន​លុយ​?​ ខ្ញុំ​អត់​ចង់បាន​ទេ​គឺ​ចង់បាន​យុត្តិធម៌​មកវិញ​ប៉ុណ្ណោះ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ដេននី ក្វាន់ បញ្ជាក់មូលហេតុមិន Live ភ្លាមៗ ពេលកើតហេតុ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍២ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម