Connect with us

ព័ត៌មានជាតិ

​អាជ្ញាធរ តម្រូវ​​កម្មករ​រោងចក្រ អេអេនជេ ធ្វើ​ចត្តាឡីស័ក​​តាមផ្ទះ​រៀង​ខ្លួន

បានផុស

នៅ

រដ្ឋបាលខេត្តស្វាយរៀង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងបងប្អូនកម្មករកម្មការិនីដែលបម្រើការងារនៅរោងចក្រ តម្លើងទោចក្រយានអេអេនជេ(ខេមបូឌា) ស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិតក្រុងបាវិត ដែលចេញពីរោងចក្រ មុនការពិនិត្យវាយតម្លៃលើកម្រិតហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ‑១៩ តម្រូវឱ្យធ្វើចត្តានៅតាមផ្ទះរៀងៗខ្លួន និង​ត្រូវតាមដានសុខភាពជាប្រចាំ។

ប្រសិនបើបងប្អូនកម្មករមានអាការៈខុសប្រក្រតីដូចជា ក្តៅខ្លួន ក្អក កណ្ដាស់ ឈឺបំពង់ក ពិបាកដកដង្ហើម សូមទាក់ទងទៅអាជ្ញាមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុសំណាក់ជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់រដ្ឋបាលខេត្តនេះបានធ្វើឡើង បន្ទាប់​កាលពីព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១មានកម្មករម្នាក់ធ្វើការនៅក្នុងរោងចក្រដំឡើងទោចក្រយាន អេអេនជេ(ខេមបូឌា) មានអាការសង្ស័យចូលក្នុងនិយមន័យកូវីដ‑១៩បានស្ម័គ្រចិត្តទៅយកវត្ថុសំណាកធ្វើតេស្តរហ័សនៅប៉ុស្តិ៍យកសំណាកក្រុងបាវិត ហើយជាលទ្ធផលវិជ្ជមានកូវីដ‑១៩។

យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងថា បន្ទាប់ពីរកឃើញទៅលើកម្មករនោះ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ‑១៩ខេត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្តបានចុះយកវត្ថុសំណាកនាក់ប៉ះពាល់ផ្ទាល់ចំនួន ៩នាក់ ហើយជាលទ្ធផលវិជ្ជមានចំនួន៣នាក់ក្នុងរោងចក្រខាងលើ។

ក្រុមការងារបានបន្តយកសំណាក អ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ‑១៩ នៅអាគារផ្នែកខាងមុខចំនួន១៤៥នាក់​ទៀត។ ជាលទ្ធផលបានរកឃើញចំនួន៥៤នាក់ បន្ទាប់មកក្រុមការងារបានសហការជាមួយរោងចក្រធ្វើការស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលនៅអគារផ្សេងទៀត ដើម្បីធ្វើការវាយតម្លៃកម្រិតហានិភ័យនៃការឆ្លងក្នុងរោងចក្រទាំងមូល។

រដ្ឋបាលខេត្តបានបញ្ជាក់ថា «ប៉ុន្តែដោយសារការភិតភ័យ និងស្របពេលដល់ម៉ោងចេញពីធ្វើការផង បងប្អូនកម្មករកម្មការិនីអគារដទៃទៀត ក៏បាននាំគ្នាចេញពីរោងចក្រ ទោះបីជាក្រុមការងារបានខិតខំពន្យល់ណែនាំពីការយកវត្ថុសំណាករកមេរោគកូវីដ‑១៩ ណែនាំពីវិធានអំពីការថែទាំសុខភាព និងផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវិដ‑១៩ និងធ្វើចត្តាឡីស័កតាមដានសុខភាព ប៉ុន្តែបងប្អូនជឿតាមការញុះញង់និងការបំផុសបំផុល ក៏បាននាំគ្នាធ្វើដំណើរចេញពី​រោងចក្រ​តែម្ដង»។

រដ្ឋបាលខេត្តស្វាយរៀងបានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់គ្រប់គ្រងបងប្អូនកម្មករកម្មការិនីដែលបម្រើការងារនៅរោងចក្រតម្លើងទោចក្រយានអេអេនជេ(ខេមបូឌា) ដែលចេញពីរោងចក្រមុនការពិនិត្យវាយតម្លៃលើកម្រិតហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ត្រូវឲ្យធ្វើចត្តានៅតាមផ្ទះរៀងៗខ្លួនឲ្យបានត្រឹមត្រូវនឹងត្រូវតាមដានសុខភាពជាប្រចាំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

ជីវិតកម្សាន្ដ៥១ នាទី មុន

ពេជ្រ ចរណៃ ឆ្លើយតប ក្រោយការលើកឡើងថារៀបចំកម្មវិធីសម្តែងសិល្ប:បុរាណខ្មែរ ចំរដូវបុណ្យភ្ជុំ

ព័ត៌មានជាតិ៥៨ នាទី មុន

អភិបាលខេត្តសៀមរាប ផ្តាំដល់មន្ត្រីរាជការត្រូវបន្តខិតខំបំពេញការងារ បម្រើពលរដ្ឋឱ្យបានល្អប្រសើរ

ព័ត៌មានជាតិ១ ម៉ោង មុន

វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិមួយ បានចាត់ថ្នាក់វិស័យការទូតកម្ពុជាមានភាពបត់បែនខ្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនបារាំង AFI KLM E&M សម្រេចបានកិច្ចព្រមព្រៀងជាមួយខេមបូឌា អ៊ែរវ៉េ​ លើការផ្តល់សេវាថែទាំលើសេវាថែទាំយន្តហោះ

ចរាចរណ៍២០ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

សន្តិសុខសង្គម២០ ម៉ោង មុន

បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុង​តំបន់​ហាមឃាត់ជាន់មុីន​បណ្តាល​ឲ្យដាច់ជើង​ម្ខាងរបួសធ្ងន់

សេដ្ឋកិច្ច២០ ម៉ោង មុន

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម