Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន បញ្ជាឲ្យបន្ថែមការរឹតបន្តឹងលើវិធានការប្រឆាំងជំងឺកូវីដ ១៩ ខណៈករណីឆ្លងលើពិភពលោកកំពុងកើនឡើងខ្លាំង

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយកាលពីថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យមានការរឹតបន្តឹងបន្ថែម និងខ្លាំងជាងមុននូវប្រព័ន្ធប្រឆាំងជំងឺកូវីដ ១៩ នៅចំពោះមុខការរីករាលដាលនៃរោគរាតត្បាតទូទាំងពិភពលោក ខណៈដែលលោកបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរបស់ការិយាល័យនយោបាយនៃគណបក្សពលករកំពុងកាន់អំណាច ។

កិច្ចប្រជុំនេះបានកើតឡើង ចំពេលដែលភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងនយោបាយជុំវិញការរីករាលដាលនៃជំងឺរាតត្បាតសាកល កូវីដ ១៩ ដែលកំពុងដាក់សម្ពាធបន្ថែមលើសេដ្ឋកិច្ចរបស់កូរ៉េខាងជើងដែលត្រូវបានរងការវាយប្រហារដោយទណ្ឌកម្មអន្តរជាតិដែលមានគោលបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។

KCNA បានរាយការណ៍ថា ការបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្នុងរយៈពេល ២៥ ថ្ងៃលោក គីម បានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីរក្សាការប្រុងប្រយ័ត្នខ្ពស់ និងពង្រឹងការងារប្រឆាំងនឹងការរីករាលដាលនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តលើមនុស្សជាង ១២,០០០ នាក់ ហើយមិនបានរាយការណ៍ថាមានករណីឆ្លងវីរុសនេះនោះទេនៅដើមខែវិច្ឆិកានេះ ។

WHO បាននិយាយថា មនុស្សសរុបចំនួន ៦,១៧៣ នាក់ក្នុងនោះ ៨ នាក់ជាជនបរទេសត្រូវបានគេរកឃើញថាជាករណីសង្ស័យជំងឺកូវីដ ១៩ ក្នុងប្រទេសកូរ៉េខាងជើង ហើយមនុស្ស ១៧៤ នាក់ត្រូវបានធ្វើចត្តាឡីស័កនៅសប្តាហ៍ចុងក្រោយនៃខែតុលា ។

គួរបញ្ជាក់ថា មនុស្សជាង ៥៤ លាននាក់ត្រូវបានរាយការណ៍ថាបានឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក ហើយមនុស្ស ១,៣១២,៣៣៤ នាក់បានស្លាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ ចិនឆ្លើយតបបែបណាវិញ ក្រោយ Trump ចេញបញ្ជាហាមឃាត់ការវិនិយោគរបស់អាមេរិកជាមួយក្រុមហ៊ុនដែលជួយដល់យោធាខ្លួន

ចុចអាន ៖ Trump ចេញបញ្ជាហាមឃាត់ការវិនិយោគរបស់សហរដ្ឋអាមេរិកជាមួយក្រុមហ៊ុនដែលជួយដល់យោធាចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម