ព័ត៌មានជាតិ
ពលរដ្ឋចាក់វ៉ាក់សាំងកូវីសែលដូសទី១រួច ត្រូវរួសរាន់ទៅចាក់ដូសទី២ឱ្យបានមុនថ្ងៃទី២០ ខែមិថុនាជាកំហិត
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ‑១៩ដែលហៅកាត់ថា(គ.វ.ក ១៩) បានណែនាំដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១រួចហើយ ត្រូវប្រញាប់រួសរាន់ទៅចាក់ដូសទី២ឲ្យបានមុនថ្ងៃទី២០ ខែមិថុនាជាកំហិត។
លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ ១៩បានឲ្យដឹនៅក្នុង សេចក្តីជួនដំណឹងចុះថ្ងៃទី២៧ខែឧសភាថា ដើម្បីឱ្យសេរីរាង្គយើងអាចបង្កើតបាននូវភាពស៊ាំប្រកបដោយប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺ‑១៩ចំបាច់ត្រូវចាក់វ៉ាក់សាំងកូវីសែលចំនួន២លើកគឺចាំបាច់ក្នុងអំឡុងពេលពី៨ទៅ ១២សប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងដូវីសែលដូសទី១រួច។
លោកស្រីវេជ្ជបណ្ឌិត បាន បន្តថា «អាស្រ័យដូចបានជម្រាបខាងលើនេះ គ.វ.ក ១៩ សូម សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងកូវីដសែលដូសទី១ទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីសែលដូសទី២ សូមរួសរាន់ទៅចាក់វ៉ាក់សាំងកូវីសែលដូសទី២ឱ្យបានគ្រប់គ្នានៅតាមទីតាំងដែលបានចាក់វ៉ាក់សាំងនេះដូសទី១ កន្លងមកតាមពេលវេលាដែលបានកំណត់ក្នុងដំណឹងឲ្យបានជាកំហិតនៅត្រឹមថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១»។
លោកស្រី វេជ្ជបណ្ឌិត បាន ក្រើនរំលឹកថា ទោះបីជាបុគ្គលម្នាក់ៗ បានទទួលវ៉ាក់សាំងកូវីដ‑១៩ រួចហើយក្តីក៏ត្រូវតែបន្តអនុវត្តវិធានការការពារដែលបានដាក់ចេញឲ្យអនុវត្តតាំងពីថ្ងៃទី១៤ ខែធ្នូឆ្នាំ ២០២០ដោយប្រមុខរដ្ឋាភិបាលកម្ពុជាគឺ៣ការពារនិង៣កុំដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ‑១៩នៅក្នុងសហគមនហ៍ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា វ៉ាក់សាំងកូវីសែលរបស់ក្រុមហ៊ុនអាស្ត្រាហ្រេនីកាចំនួន៣២៤០០០ដូសជាជំនួយរបស់អង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២ខែមីនាឆ្នាំ២០២១ដោយចាក់ទៅលើក្រុមមនុស្សចាប់ពីអាយុ៦០ឆ្នាំឡើងទៅក្នុងនោះសសម្តេចតេជោហ៊ុនសែនក៏បានចាក់វ៉ាក់សាំងនេះផងដែរនៅថ្ងៃទី០៤ខែមីនឆ្នាំ២០២១នៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ