ព័ត៌មានជាតិ
អាយុមិនដល់ ២០ ឆ្នាំផង ឆក់ទូរសព្ទបានមួយថ្ងៃ ប៉ូលិសក្របួចជាប់
ភ្នំពេញ៖ នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរស័ព្ទដៃ) នៅចំណុចតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/ចោរ-1024x614.png)
ជនសង្ស័យទាំង ២នាក់ ដែលត្រូវឃាត់ខ្លួន ក្នុងអំពើឆក់ទូរសព្ទ ១.ឈ្មោះ គង់ សម្បត្តិ ហៅ ខ្មៅ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃកុដ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានសារធាតុញៀន។ ២.ឈ្មោះ ឡាង ផាណាន់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានសារធាតុញៀន។
ដោយឡែកជនរងគ្រោះឈ្មោះ លន់ ស៊ីវឡាង ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៨ និង ៤៥នាទី ជនរងគ្រោះ ឈ្មោះ លន់ ស៊ីវឡាង ភេទស្រី អាយុ ២៣ឆ្នាំ និងគូដណ្តឹងឈ្មោះ យ៉ែម សុភិរ័ក្ស បានជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ស ស៊េរី ០២១ ចេញពីផ្សារជម្ពូវ័ន្ត ត្រឡប់មកផ្ទះ ភូមិព្រៃបឹង សង្កាត់កន្ទោក ដោយជនរងគ្រោះ បានទុកទូរស័ព្ទ ម៉ាក អាយហ្វូន ៧ផ្លើស នៅក្នុងហោប៉ៅខោខាងមុខ ចំហៀងខាងឆ្វេង ដោយដាក់ចូលបានពាក់កណ្ដាល ហើយពាក់កណ្តាលទៀតនៅខាងក្រៅ ពេលជិះមកដល់ចំណុច ខាងកើតវត្តកំបូលប្រហែល ១៥០ម៉ែត្រ ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក និច ពណ៌ទឹកមាស ពាក់ផ្លាកលេខ ព្រៃវែង 1P-3033 តាមពីក្រោយម៉ូតូរបស់ជនរងគ្រោះ ហើយវ៉ាមកទន្ទឹមខាងឆ្វេងដៃម៉ូតូ របស់ជនរងគ្រោះ ហើយជនសង្ស័យដែលអង្គុយក្រោយ បានប្រើដៃស្ដាំលូកចាប់ទាញយកទូរស័ព្ទដៃជនរងគ្រោះបានសម្រេច រួចបន្ថែមល្បឿនម៉ូតូគេចខ្លួន ។ ភ្លាមនោះ ជនរងគ្រោះបានស្រែកថា «ចោរៗ» គូដណ្ដឹង របស់ជនរងគ្រោះបានបើកម៉ូតូដេញតាមពីក្រោយដែរ តែដេញមិនទាន់ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យ បណ្ដឹងស្រាវជ្រាវនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល។
ប្រភពព័ត៌មានប្រាប់បន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានស្រាវជ្រាវ ឈានទៅឃាត់ខ្លួនជនសង្ស័យ ទាំង ២នាក់ ជាបន្តបន្ទាប់ រួមទាំងដលហូតវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ ម៉ាក អាយហ្វូន ៧ផ្លើស ប្រគល់ជូនជនរងគ្រោះវិញផងដែរ ។
ចំពោះករណីនេះ សមត្ថកិច្ចនគរបាលខណ្ឌកំបូល បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕
អត្ថបទ៖ រ៉ាវុទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត