Connect with us

កូវីដ-១៩

ពលរដ្ឋ​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ដូ​ស​ទី​១​ត្រូវ​រួសរាន់​ទៅ​ចាក់​ដូ​ស​ទី​២​ ឲ្យបាន​មុន​ថ្ងៃទី​២០​ខែមិថុនា​ខាងមុខ

បានផុស

នៅ

ភ្នំពេញ ​៖ ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ ១៩​ដែល​ហៅ​កាត់​ថា​(​គ​.​វ​.​ក ១៩) បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ដូ​ស​ទី​១​រួចហើយ​ត្រូវ​ប្រញាប់​រួន​រាន់​ទៅ​ចាក់​ដូ​ស​ទី​២​ឲ្យ​បាន​មុន​ថ្ងៃទី​២០​ខែមិថុនា​ជា​កំហិត​។

លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ១៩​បាន​ឲ្យ​ដឹង​នៅក្នុង សេចក្តី​ជួន​ដំណឹង​ចុះ​ថ្ងៃទី​២៧​ខែឧសភា​ថា ដើម្បីឱ្យ​សេរី​រា​ង្គ​យើង​អាច​បង្កើត​បាន​នូវ​ភាពស៊ាំ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំងនឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ ១៩​ចំ​បាច់​ត្រូវ​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ចំនួន​២​លើក​គឺ​ចាំបាច់​ក្នុងអំឡុងពេល​ពី​៨​ទៅ ១២​សប្តាហ៍​បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​ដូ​វី​សែ​ល​ដូ​ស​ទី​១​រួច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​វេជ្ជបណ្ឌិត បាន បន្តថា «​អាស្រ័យ​ដូច​បាន​ជម្រាប​ខាងលើ​នេះ គ​.​វ​.​ក ១៩ សូម សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​សែ​ល​ដូ​ស​ទី​១​ទាំងអស់​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ដូ​ស​ទី​២​សូម​រួសរាន់​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ដូ​ស​ទី​២​ឲ្យ​បាន​គ្រប់គ្នា​នៅតាម​ទីតាំង​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​ដូ​ស​ទី​១ កន្លងមក​តាម​ពេលវេលា​ដែល​បាន​កំណត់​ក្នុង​ដំណឹង​ឲ្យ​បានជា​កំហិត​នៅត្រឹម​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០២១»​។

លោកស្រី វេជ្ជបណ្ឌិត បាន​ក្រើន​រំលឹក​ថា ទោះបីជា​បុគ្គល​ម្នាក់ៗ បាន​ទទួល​វ៉ាក់សាំង​កូ​វីដ ១៩ រួចហើយ​ក្តី​ក៏ត្រូវ​តែ​បន្ត​អនុវត្ត​វិធានការ​ការពារ​ដែល​បានដាក់​ចេញ​ឲ្យ​អនុវត្ត​តាំងពី​ថ្ងៃទី​១៤ ខែធ្នូ​ឆ្នាំ ២០២០​ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​គឺ​៣​ការពារ​និង​៣​កុំ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ ១៩​នៅក្នុង​សហគមន៍​ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​។

គួរ​បញ្ជាក់​ថា ​វ៉ាក់សាំង​កូ​វី​សែ​ល​របស់​ក្រុមហ៊ុន​អា​ស្ត្រា​ហ្រេ​នី​កា​ចំនួន​៣២៤០០០​ដូ​ស​ជា​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក តាមរយៈ​យន្តការ​កូ​វ៉ា​ក់ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០២១​ដោយ​ចាក់​ទៅ​លើ​ក្រុមមនុស្ស​ចាប់ពី​អាយុ​៦០​ឆ្នាំ​ឡើងទៅ​ក្នុងនោះ​សម្តេច​តេ​ជោ​ហ៊ុនសែន ​ក៏បាន​ចាក់​វ៉ាក់សាំង​នេះ​ផងដែរ​នៅ​ថ្ងៃទី​០៤​ខែ​មីន​ឆ្នាំ​២០២១​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១០ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១១ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម