កូវីដ-១៩
រកឃើញអ្នកវិជ្ជាមានកូវីដ១៩ម្នាក់ ជាអ្នកដំណើរមកពីភ្នំពេញ
រតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន០១នាក់ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។
រដ្ឋបាលខេត្តរតនគិរីសូមជម្រាបជូនដល់សាធារណជននិងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តរតនគីរីឲ្យបានជ្រាបថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី តាមរយៈលទ្ធផលវិភាគរកជំងឺកូវីដ១៩ ដោយប្រើឧបករណ៍តេស្តរហ័ស បានរកឃើញករណីវិជ្ជាមានកូវិដ១៩ចំនួន០១នាក់ មានឈ្មោះ ជឿន កាឡាស់ទី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ កាន់ទូរសព្ទលេខ 097.3873763 ជាប្រជាពលរដ្ឋ ដែលមានទីលំនៅអចិន្ត្រៃយ៍នៅភូមិកាហប់ ឃុំទឹកផុស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រវត្តិនៃការធ្វើដំណើរ បុរសឈ្មោះ ជឿន កាឡាស់ទី ខាងលើនេះ គឺជាកម្មករសំណង់ ធ្លាប់ធ្វើការងារសំណង់នៅម្តុំមុខផ្សារដើមថ្កូវ រាជធានីភ្នំពេញ។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បុគ្គលរូបនេះបានធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមរយះរថយន្ត១គ្រឿងម៉ាក តូយ៉ូតា ពាក់ស្លាកលេខភ្នំពេញ 2AH-1517 គោលដៅឆ្ពោះមកខេត្តរតនគិរី។
នៅក្នុងការធ្វើដំណើរតាមផ្លូវ គាត់បានចុះហូបបាយនៅហាងបាយមួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៨ ម្តុំឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង។ ពេលបាយរួចក៏បន្តដំណើរ ហើយនៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃខែឆ្នាំដដែលនេះ ក៏បានមកព្រំប្រទល់ខេត្តរតនគិរីនិងខេត្តស្ទឹងត្រែង នៅត្រង់ចំណុចស្ពានស្រែពក ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ យកវត្ថុសំណាក ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស រកឃើញអ្នកវិជ្ជាមានកូវិដ១៩ចំនួន០១នាក់ ឈ្មោះ ជឿន កាឡាស់ទី។ ដោយឡែកអ្នករួមដំណើរជាមួយគ្នាចំនួន១៣នាក់ផ្សេងទៀត លទ្ធផលធ្វើតេស្តគឺអវិជ្ជាមាន។
បច្ចុប្បន្ន អ្នកវិជ្ជាមានរួមជាមួយអ្នករួមដំណើរទាំង១៣នាក់ទៀត ត្រូវបានយកទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី៕
ដោយ ៖ វុទ្ធឦសាន


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?