សុខភាព
សាច់ខ្នុរមិនត្រឹមផ្អែមឆ្ងាញ់មួយមុខ តែគ្រាប់ក៏ជាអាហារបំប៉នមួយទៀតសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងសម័យកូវីដ
អ្នកជំនាញផ្នែកអាហារបំប៉នល្បីឈ្មោះ Rujuta Diwekar បានចែករំលែកអំពីអត្ថប្រយោជន៍សុខភាពមិនគួរឲ្យជឿ នៃអាហារបំប៉នមួយទៀតសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងសម័យកូវីដ។
ភាគច្រើនយើងតែងមិនទម្លាប់ហូបគ្រាប់ខ្នុរឡើយ បើយើងហូបសាច់វារួចរាល់គឺតែងបោះចោលគ្រាប់។ តែអ្នកជំនាញបានប្រាប់ថា គ្រាប់ខ្នុរជាឱសថទិព្វដ៏អស្ចារ្យនៅសម័យនេះ ជាពិសេសវាជាវត្ថុមួយជួយឲ្យរាងកាយឈ្នះជំងឺបាន។
ការទទួលទានអាហារចម្រុះនឹងដឹកនាំរបៀបរស់នៅប្រកបដោយវិន័យ គឺជាគ្រឹះនៃការទទួលបានភាពស៊ាំក្នុងរាងកាយផង។ ប៉ុន្តែមិនមែនគ្រប់អាហារចម្រុះត្រូវតែមានរហូតនោះទេ។ យើងអាចកែច្នៃរបស់ដែលយើងប្រុងបោះចោលមកធ្វើជាអាហារបាន។
តួយ៉ាងដូចជាគ្រាប់ខ្នុរ អ្នកអាចយកវាមកច្នៃដូចជាលីង ជាស៊ុបឬឆាទទួលទានជាមួយបាយបាន។ មួយទៀតគ្រាប់ខ្នុរក៏អាចយកមកចំហុយឬលីងជាមួយអំបិលនិងម្រេច អាចធ្វើឲ្យអាហារសម្រន់មួយនេះកាន់តែឆ្ងាញ់ និងផ្ដល់ផលល្អសម្រាប់រាងកាយផងដែរ។ វីតាមីននិងជាតិសរសៃពីគ្រាប់ខ្នុរនឹងបន្ថែមភាពចម្រុះទៅក្នុងរបបអាហាររបស់អ្នក កាន់តែពិសេសជាងមុន។
ដូច្នេះចាំអីទៀត ប្រញាប់រក្សាទុកគ្រាប់ខ្នុរភ្លាម បើអ្នកហូបសាច់រួចរាល់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មានទម្លាប់ទទួលទានអាហាររបៀបនេះ ធានាថារាងកាយអាចទ្រុឌទ្រោមទាំងវ័យក្មេងមិនខាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក