ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួនប្រភេទថ្មី មានប្រភពចេញពីប្រទេសក្បែរកម្ពុជា កំពុងរាលដាលនៅ អង់គ្លេស
វីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទថ្មី គេអះអាងថា មានប្រភពចេញពីប្រទេសថៃ ត្រូវបានគេរកឃើញនៅចក្រភពអង់គ្លេស។
ពេលនេះ សេវាសុខភាពសាធារណៈអង់គ្លេស កំពុងធ្វើការស៊ើបអង្កេតទៅលើវីរុសបំប្លែងខ្លួនប្រភេទថ្មី C.63.3។
របាយការណ៍បានឲ្យដឹងថា វីរុសបំប្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញដំបូងបំផុតនៅក្នុងប្រទេសថៃ ដោយដើមឡើយ អ្នកជំងឺបានធ្វើដំណើរចេញពីទ្វីបអឺរ៉ុប។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតណាមួយ ត្រូវបានរាយការណ៍អំពីអ្នកជំងឺនៅក្នុងប្រទេសថៃនោះទេ ប៉ុន្តែដោយសារតែប្រវត្តិនៃការធ្វើដំណើរអន្តរជាតិរបស់ពួកគេ វីរុសនេះ អាចត្រូវបានគេរកឃើញនៅក្នុងកន្លែងធ្វើចត្តាឡីស័កក្នុងប្រទេសថៃ។
នៅចក្រភពអង់គ្លេស វីរុសបំប្លែងខ្លួនថៃ ចំនួន១០៩ករណី ត្រូវបានរកឃើញដោយសេវា សុខភាពសាធារណៈអង់គ្លេស។ ក្រុមមន្រ្តីនិយាយថា ពេលនេះ មិនមានភស្តុតាងណាមួយដែលបង្ហាញថា វីរុសនេះមានលក្ខណៈធ្ងន់ធ្ងរជាងប្រភេទដទៃទៀត ឬធន់នឹងវ៉ាក់សាំងនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ថៃ ប្រកាសរកឃើញអ្នកឆ្លងកូវីដ៣,៧៥៩ករណី និងស្លាប់៣៤នាក់ទៀត នៅថ្ងៃសុក្រនេះ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់