Connect with us

កូវីដ-១៩

ឃ្លាំងស្តុកទំនិញ​នៅ​ស្ទឹងមានជ័យ​ រកឃើញ​កម្មករ ៥៣ នាក់ ឆ្លង​កូវីដ​ ១៩ ក្រោយ​​ប៉ះពាល់​ជនអនាថា​ម្នាក់

បានផុស

នៅ

ឃ្លាំងស្តុកទំនិញ (ស្តុកខារ៉ាបាវ) នៅ​សង្កាត់​ស្ទឹងមានជ័យ១ ខណ្ឌ​មានជ័យ​រកឃើញ​កម្មករ ៥៣ នាក់ ឆ្លងកូវីដ ១៩។

នៅព្រឹកមិញ​នេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បាន​ចុះបិទទីតាំងឃ្លាំងស្តុកទំនិញ (ស្តុកខារ៉ាបាវ) របស់ឈ្មោះ ស ពុទ្ធា ដែលមានទីតាំងស្ថិតនៅឃ្លាំងលេខ ៤៧០ ក្រុម​ទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានកម្មករ ៥៣ នាក់ បាន​ឆ្លងកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ថា ទីតាំងនេះរកឃើញអ្នកវិជ្ជមានមេរោគកូវីដ-១៩ សរុបចំនួន ៥៣នាក់ ជាកម្មករធ្វើការក្នុងឃ្លាំងស្តុកទំនិញភេសជ្ជះ ខារ៉ាបាវ ដែលបានពាក់ព័ន្ធជាមួយ ឈ្មោះ ជាម ដា ភេទស្រី អាយុ ៤៨ឆ្នាំ ជាជនអនាថា ដែលបានស្លាប់ដោយសារកូវីដ-១៩ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលមានទីតាំង ស្ថិតនៅទីតាំងជិតឃ្លាំងនោះផ្ទាល់ ។

ក្រោយ​ធ្វើការហុំព័ទ្ធទីតាំងឃ្លាំងខាងលើនោះភ្លាម អាជ្ញាធរ​បាន​ហាមមិន​ឲ្យ​បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ និងអ្នកឆ្លងកាត់មានការប៉ះពាល់បានឡើយ។ ម្យ៉ាងវិញទៀតអ្នកដែល​បានពិនិត្យរួចហើយ(ធ្វើតេស្ត) តម្រូវ​​ឲ្យ​ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ បន្តទៀតក្នុងមូលដ្ឋានសង្កាត់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម