ព័ត៌មានអន្ដរជាតិ
ករណីឆ្លងកូវីដប្រចាំថ្ងៃនៅ ឥណ្ឌា ធ្លាក់ចុះទាបបំផុត ក្នុងរយៈពេលជាងមួយខែ
នៅថ្ងៃសុក្រទី២៨ខែឧសភានេះ ប្រទេសឥណ្ឌាបានរាយការណ៍អំពីការឆ្លងជំងឺកូវីដ-១៩ ចំនួន១៨៦,៣៦៤ ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនេះជាករណីឆ្លងប្រចាំថ្ងៃទាបបំផុតលើកដំបូងរបស់ខ្លួន ចាប់តាំងពីថ្ងៃទី១៤ខែមេសាមក ខណៈអ្នកស្លាប់កើន ៣,៦៦០នាក់។
ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា ចំនួនអ្នកឆ្លងសរុបក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ មាន ២៧.៥៦ លានករណី ខណៈអ្នកស្លាប់មានចំនួន ៣១៨,៨៩៥ នាក់។
ចំនួនសរុបនៃការឆ្លងជំងឺកូវីដ-១៩ជាផ្លូវការរបស់ប្រទេសឥណ្ឌា បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយនាំឲ្យមានក្តីសង្ឃឹមថា រលកទី២ កំពុងថមថយ។
ប៉ុន្តែមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការឆ្លងថ្មីៗជាច្រើនមិនត្រូវបានគេរាយការណ៍ទេ ដែលភាគច្រើនដោយសារតែការធ្វើតេស្តមិនគ្រប់គ្រាន់នៅតាមតំបន់ជនបទ។
យោងតាមទិន្នន័យផ្លូវការរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា ការឆ្លងមេរោគកូវីដ-១៩ នៅក្នុងតំបន់អាស៊ីខាងត្បូង បានកើនឡើងដល់ ៣០លានករណីគិតត្រឹមថ្ងៃសុក្រនេះ។
តំបន់នេះដែលរួមមានដូចជាប្រទេសឥណ្ឌា បង់ក្លាដែស ប៉ាគីស្ថាន ប៊ូតង់ នេប៉ាល់ ម៉ាល់ឌីវនិងស្រីលង្កា គឺរួមចំណែក១៨ភាគរយនៃករណីឆ្លង និងជិត១០ភាគរយនៃការស្លាប់ជាសកល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ្នកជំនាញ ប្រាប់តួលេខ អ្នកស្លាប់ពិតប្រាកដ ដោយសារជំងឺកូវីដ-១៩ នៅឥណ្ឌា លោតដល់ខ្ទង់លានឯណោះ!
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ