Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ អនុម័តវ៉ាក់សាំង Sinopharm របស់ចិន មួយទៀតសម្រាប់ការប្រើប្រាស់ជាបន្ទាន់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថា និយតករចំណីអាហារ និងឱសថ (FDA) របស់ប្រទេសថៃនៅថ្ងៃសុក្រនេះ បានអនុម័តវ៉ាក់សាំងចិន Sinopharm សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ។

មន្ត្រីជាន់ខ្ពស់ផ្នែកសុខភាពលោក Paisan Dankhum បានប្រាប់សន្និសីទសារព័ត៌មានមួយថា FDA បានអនុម័តប្រើប្រាស់វ៉ាក់សាំង Sinopharm ហើយវាក្លាយជាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទី ៥ ដែលថៃបានអនុញ្ញាត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុម័តនេះធ្វើឡើង ក្រោយក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រនេះ បានរាយការណ៍អំពីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ ១៩ ចំនួន ៣៤ នាក់ទៀត ដោយធ្វើឲ្យចំនួនអ្នកស្លាប់សរុប កើនដល់ ៩៥៤ នាក់ ។

ទន្ទឹមនោះ ថៃក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ៣,៧៥៩ ករណីផងដែរ ដោយនាំឲ្យឆ្លងករណីសរុបកើនដល់ ១៤៤,៩៧៦ ករណី ។

ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ មាន ២,៤៦៥ករណីគឺជាប្រជាជនទូទៅ និង ១,២៩៤ ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានចាក់វ៉ាក់សាំងចំនួន ៣.០២ លានដូសហើយ ។ ប្រទេសនេះគ្រោងនឹងចាប់ផ្តើមយុទ្ធនាការ ចាក់ថ្នាំបង្ការរោគដ៏ធំមួយនៅខែក្រោយ ហើយមានគោលបំណងចាក់វ៉ាក់សាំង ៧០ ភាគរយនៃប្រជាជនជិត ៧០ លាននាក់នៅចុងឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Star

ចុចអាន ៖ ទីបំផុត ក្រុមហ៊ុន Sinopharm បញ្ចេញរបាយការណ៍អំពីប្រសិទ្ធភាពវ៉ាក់សាំង ដល់ពិភពលោក

ចុចអាន ៖ ប្រទេសអ្នកមាន អារ៉ាប់រួម ត្រៀមចាក់វ៉ាក់សាំង Sinopharm ដល់ប្រជាជនចិនរស់នៅក្នុងទីក្រុងឌូបៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម