ព័ត៌មានជាតិ
សុវត្ថិភាពក្នុងការទូទាត់គឺជាដ៏គន្លឹះសំខាន់ ខណៈពេលអាស៊ីប៉ាស៊ីហ្វិកចាប់ផ្តើមដាក់ដំណើរការឡើងវិញនូវពាណិជ្ជកម្មឌីជីថលនៅក្រោយជំងឺរាតត្បាតចប់
ភាពច្នៃប្រឌិតដែលដើរតាមតម្រូវការ និងឥរិយាបថរបស់អ្នកប្រើប្រាស់ គឺជាប្រធានបទអាទិភាពនៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំកំពូលថ្នាក់តំបន់របស់យើង។
ភ្នំពេញថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២១ – Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងសុវត្ថិភាពនៃការទូទាត់ ស្របពេលដែលឥរិយាបថអ្នកប្រើប្រាស់មានការផ្លាស់ប្តូរក្នុងកំឡុងពេលមានការរាតត្បាតនៃជំងឺកូវីត។ ថ្លែងទៅកាន់ដៃគូពាណិជ្ជកម្ម និងអតិថិជនជាង ១៥០០ នាក់ នៅក្នុងកិច្ចប្រជុំកំពូលដែលបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញលើប្រធានបទស្តីពី “សុវត្ថិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក” ដែលជាការរៀបចំឡើងជាលើកដំបូងរបស់ខ្លួនកាលពីសប្តាហ៍មុន Visa បានសង្កត់ធ្ងន់ពីភាពចាំបាច់ទៅលើបទពិសោធន៍នៃការទូទាត់ដ៏រឹងមាំនៅក្នុងបរិយាកាសពាណិជ្ជកម្មដែលមានការផ្លាស់ប្តូរ។
ជាមួយនឹងការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់នេះ Visa បានកត់សម្គាល់ឃើញនូវនិន្នាការចំនួនបី ដែលកើតមានជាទូទៅនៅអាស៊ីប៉ាស៊ីហ្វិក – ទីមួយ៖ ការទូទាត់ដោយប្រើបច្ចេកវិទ្យា contactless បានក្លាយជាជម្រើសអាទិភាព សម្រាប់សុខភាព និងសុវត្ថិភាព ទីពីរ៖ បទពិសោធន៍នៃការទិញទំនិញអេឡិចត្រូនិច (eCommerce) តាមតំរូវការ បានជំរុញឲ្យអ្នកប្រើប្រាស់មានការរំពឹងទុកកាន់តែខ្ពស់ទៅលើគុណភាព និងល្បឿនសេវាកម្ម និង ទី៣៖ បន្ទាត់ដែលខណ្ឌចែករវាងពាណិជ្ជកម្មអេឡិចត្រូនិច និងការទិញដោយផ្ទាល់ ហាក់ដូចជានៅមានភាពមិនច្បាស់លាស់។ ហើយជាលទ្ធផល ធ្វើឲ្យការក្លែងបន្លំ ក៏បានផ្លាស់ប្តូររូបភាពពីលក្ខណៈបែបប្រពៃណី ទៅក្នុងរូបភាពបែបពាណិជ្ជកម្មឌីជីថលផងដែរ ដូច្នេះហើយ Visa ក៏កំពុងជំរុញឱ្យឧស្សាហកម្មមួយនេះចាត់វិធានការសកម្មផ្សេងៗដើម្បីដោះស្រាយនូវបញ្ហាទាំងនេះ។
លោក Joe Cunningham ដែលជានាយកគ្រប់គ្រងហានិភ័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា« ជំងឺរាតត្បាតកូវីតបានជួយពន្លឿនការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ ពាណិជ្ជកម្ម និងជារួមគឺការទូទាត់តាមរយៈឌីជីថល។ យើងជឿជាក់ថា គំរូនៃរបត់ផ្លាស់ប្តូរទាំងនេះគឺនឹងបន្តនៅទីនេះជានិរន្តន៍ ហើយអតិថិជនជាច្រើនដែលជាអ្នកប្រើប្រាស់សេវាកម្មឌីជីថលជាលើកដំបូង នឹងត្រូវសម្រេចចិត្តថាតើត្រូវទិញនៅកន្លែងណា បើផ្អែកទៅលើថាតើពួកគាត់អាចទុកចិត្តអ្នកលក់ ឬអត់។ នៅពេលដែលការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលក្លាយជាប្រភពចម្បងក្នុងការទិញទំនិញ សុវត្ថិភាពនៃការទូទាត់ប្រាក់ គឺជាកត្តាជំរុញបឋមក្នុងការបង្កើតទំនុកចិត្ត ដូច្នេះហើយ វិស័យនេះត្រូវតែផ្តល់ជូនអតិថិជននូវការរំពឹងទុកមួយសម្រាប់បទពិសោធន៍នៃការទូទាត់ប្រាក់ដែលប្រកបដោយ សុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស» ។
និន្នាការពាណិជ្ជកម្មដែលកើតមានបណ្តាលមកពីជំងឺរាតត្បាត បានចង្អុលនូវមធ្យោបាយថ្មីទាក់ទងនឹងរបៀបដែលអតិថិជនទិញទំនិញ និង ការធ្វើប្រតិបត្តិការ។
1.ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless – នៅពេលអតិថិជនផ្តល់អាទិភាពទៅលើសុខភាព និងសុវត្ថិភាព ការយកចិត្តទុកដាក់ និងផ្តោតលើការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless និង ហេដ្ឋារចនាសម្ព័ន្ធទូទាត់ «ប៉ះដើម្បីបង់ប្រាក់»។ នៅអាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមប្រតិបត្តិការទល់មុខគ្នាពីររបស់ Visa មានមួយដែលប្រើប្រាស់ការទូទាត់តាមរយៈបច្ចេកវិទ្យា contactless ។ Visa រំពឹងថា ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless នឹងជំនួសការចាយសាច់ប្រាក់សុទ្ធ ហើយនឹងក្លាយជាវិធីសាស្ត្រទូទាត់ដែលជាទីពេញចិត្តសម្រាប់ម្ចាស់អាជីវកម្ម និងអតិថិជន។
2.បទពិសោធន៍នៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចតាមតម្រូវការ – អ្នកទិញឥវ៉ាន់រំពឹងថា ផលិតផល និងសេវាកម្ម នឹងអាចរកបាននៅពេលពួកគេមានតម្រូវការ និងនៅទីតាំងដែលពួកគេចង់បាន។ កត្តានេះនឹងតម្រូវឱ្យបទពិសោធន៍ក្នុងការទិញ និងទូទាត់ ត្រូវតែរហ័ស រលូន និងងាយស្រួលជាងមុន។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-28_14-46-13-1024x682.jpg)
3.ភាពមិនច្បាស់នៃខ្សែបន្ទាត់ដែលខណ្ឌរវាងពាណិជ្ជកម្មអេឡិចត្រូនិច និងការទិញលក្ខណៈរូបវ័ន្ត ៖ តាមរយៈការបង្ហាញនៅក្នុងទិន្នន័យរបស់ Visa ដែលមិនរាប់បញ្ចូលការធ្វើដំណើរក្រៅប្រទេស ការទូទាត់របស់ពាណិជ្ជកម្មអេឡិចត្រូនិចសកលបានកើនឡើងជាង ២០ ភាគរយ នៅក្នុងត្រីមាស ចុងក្រោយ បើធៀបនឹងឆ្នាំមុន ខណៈពេលដែលទំហំនៃការទូទាត់តាមអេឡិចត្រូនិចមានកំណើនជាមធ្យមយ៉ាងតិច ៣០% នៅក្នុងប្រទេសឥណ្ឌា និងសិង្ហបុរី ក្នុងរយៈពេលបីត្រីមាស ចុងក្រោយ។ ការកើនឡើងនេះទំនងជានៅតែបន្តនៅពេលដែលកំណើនអេឡិចត្រូនិចនៅតែមានកំណើនយ៉ាងរឹងមាំ បើទោះជាអតិថិជនមួយចំនួនបានចាប់ផ្តើមត្រឡប់ទៅទិញទំនិញនៅតាមបណ្តាហាងវិញក៏ដោយ។
ទាក់ទងនឹងនិភ័យនៃការក្លែងបន្លំ Visa បាននាំមកនូវដំណោះស្រាយផ្សេងៗដែលធានាថានឹងមិនធ្វើឲ្យបាត់បង់តុល្យភាពរវាងសុវត្ថិភាពនៃការទូទាត់ និងភាពងាយស្រួលរបស់អតិថិជន។ នោះគឺ បច្ចេកវិទ្យា Visa Secure ដែលប្រើស្តង់ដារចុងក្រោយនៃ សុវត្ថិភាព EMV® 3-D បន្ថែមនូវស្រទាប់ការពារពីការក្លែងបន្លំ ដូច្នេះស្ថាប័នហិរញ្ញវត្ថុ និងអ្នកលក់ អាចជឿជាក់ថាប្រតិបត្តិការពិតជាត្រឹមត្រូវ។ ដំណោះស្រាយនេះក៏មានសក្តានុពលក្នុងការកាត់បន្ថយការបាត់បង់ការលក់សម្រាប់ពាណិជ្ជករ ដោយសារតែការទូទាត់ប្រាក់មានការធ្លាក់ចុះ និងធ្វើអោយប្រសើរឡើងនូវបទពិសោធន៍ទិញទំនិញរបស់អតិថិជនទូទៅ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-28_14-46-12-2-1024x682.jpg)
សេវាកម្មនិមិត្តសញ្ញា Visa (VTS) មានតួនាទីបង្វែរទិន្នន័យទូទាត់ប្រាក់ងាយដែលរងគ្រោះដូចជា លេខកាត និងព័ត៌មានលម្អិតរបស់គណនីទៅជានិមិត្តសញ្ញា ដូច្នេះហើយធ្វើឱ្យតម្លៃទិន្នន័យធ្លាក់ចុះ និងធ្វើឱ្យវាគ្មានប្រយោជន៍សម្រាប់អ្នកលួចបន្លំ ទោះបីវាត្រូវបានគេលួចក៏ដោយ។ យោងតាមទិន្នន័យរបស់ទីផ្សារសហរដ្ឋអាមេរិកបង្ហាញថា និមិត្តសញ្ញា (token) អាចជួយកាត់បន្ថយការក្លែងបន្លំបានជាមធ្យម ២៦ ភាគរយ ប្រៀបធៀបទៅនឹងប្រតិបត្តិការកាត តាមរយៈអ៊ីនធើណេតដែលអតិថិជនបញ្ចូលព័ត៌មានលម្អិតកាតរបស់ពួកគេសម្រាប់ការទូទាត់។ ជាមួយ VTS ក្រុមហ៊ុន Visa បានចំណាយពេលជាង ៥ ឆ្នាំ ដើម្បីចេញនិមិត្តសញ្ញាចំនួន ១,៤ ពាន់លាន នៅទូទាំងពិភពលោក តែឥឡូវនេះ វាបានកើនឡើងលើសពី ២ ពាន់លាន និមិត្តសញ្ញា ក្នុងរយៈពេលតែ ១០ខែ ប៉ុណ្ណោះ។ ឥឡូវនេះ VTS គឺជាផ្នែកមួយនៃវេទិកាសុវត្ថិភាពនៃការទូទាត់ធំបំផុតនៅលើទីផ្សារ ដែលផ្តល់ការការពារទិន្នន័យ ខណៈជួយកាត់បន្ថយការបំពេញបែបបទដែលមិនចាំបាច់សម្រាប់អ្នកប្រើប្រាស់ ។
ជាមួយការសង្កត់ធ្ងន់ទៅលើការកើនឡើងកាន់តែទូលំទូលាយនៃតម្រូវការ ក្នុងការចាប់យកដំណោះស្រាយសុវត្ថិភាពនៃការទូទាត់ដែលស្របតាមស្តង់ដារក្នុងវិស័យនេះ លោក Joe Cunningham ក៏បានបន្ថែមទៀតថា៖« អ្នកក្លែងបន្លំមួយចំនួន បានវិវត្តវិធីសាស្ត្រក្នុងការបន្លំរបស់ពួកគេ បានលឿនជាងអ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មភាគច្រើនអាចរៀបចំខ្លួនទៅទៀត។ ដូច្នេះហើយ ដើម្បីត្រៀមខ្លួនជាស្រេចមុនពេលមានករណីការបោកបន្លំ វាជាការចាំបាច់ដែលត្រូវធានាថាប្រព័ន្ធទូទាត់បែបអេកូឡូស៊ី មានហេដ្ឋារចនាសម្ព័ន្ធបំពាក់ស្រាប់ជាមួយនឹងដំណោះស្រាយគ្រប់គ្រងការក្លែងបន្លំដែលប្រសើរ និងគួរឱ្យទុកចិត្តបាន។ នៅក្នុងពិភពឌីជីថលដែលមានការរីកធំកាន់តែខ្លាំងឡើង ការទូទាត់ប្រកបដោយសុវត្ថិភាព គឺមានសារៈសំខាន់ណាស់សម្រាប់ការកសាងទំនុកចិត្តរបស់អតិថិជន ហើយវាត្រូវតែជាមូលដ្ឋានគ្រឹះនៃអាជីវកម្ម និងពាណិជ្ជកម្មនាពេលបច្ចុប្បន្ន និងអនាគត» ។
កិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ទាក់ទងនឹងសុវត្ថិភាពនៃការទូទាត់ របស់ក្រុមហ៊ុន Visa នៅឆ្នាំ ២០២១ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងតំបន់ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២១ ហើយមានការចូលរួមពីអ្នកជំនាញខាងបង្កាហានិភ័យឈានមុខគេ ដើម្បីមកចែករំលែកការរៀនសូត្រ និងការអនុវត្តល្អៗ ស្តីពីសុវត្ថិភាពនៃការច្នៃប្រឌិតលើវិធីសាស្ត្រទូទាត់ ។
កិច្ចប្រជុំថ្នាក់តំបន់នេះ ក៏បានលើកឡើងពីការផ្លាស់ប្តូរសំខាន់ៗមួយចំនួន ដែលយើងបានជួបដោយផ្ទាល់តាំងពីឆ្នាំមុន ជាពិសេសលើឥរិយាបទរបស់អតិថិជន និងការត្រៀមខ្លួនរបស់សហគ្រាស ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរទាំងនេះ។ វាផ្តោតលើហានិភ័យដែលកើតឡើងពីទិដ្ឋភាពពាណិជ្ជកម្មថ្មី និង វិធានការណ៍ដែលអ្នកពាក់ព័ន្ធត្រូវធ្វើ ដើម្បីការពារអាជីវកម្ម និង អ្នកប្រើប្រាស់របស់ពួកគេ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-28_14-46-12-3-1024x682.jpg)
អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖ [email protected]
កញ្ញា គ្រី សុវណ្ណារី
ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ (855) 11 733 368
អ៊ីម៉ែល៖ [email protected]
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-28_14-46-12-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ