ព័ត៌មានជាតិ
ថៃ កំពុងសិក្សាយកឈាមសត្វត្រកួត ទៅព្យាបាលកូវីដ និងជំងឺមហារីក
ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យកំពូលមួយ ក្នុងប្រទេសថៃ កំពុងធ្វើការសិក្សាដើម្បីរកមើលថា តើឈាមពីសត្វត្រកួត អាចត្រូវបានប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក និងកូវីដ-១៩ បានដែរឬអត់។
ត្រកួត ជាពពួកសត្វ ដែលមានប្រព័ន្ធភាពស៊ាំដ៏មានឥទ្ធិពល អាចរស់នៅក្នុងទឹកកខ្វក់ និងស៊ីសាច់រលួយ ដូច្នេះក្រុមអ្នកស្រាវជ្រាវជឿថា ប្រូតេអ៊ីនក្នុងខ្លួនសត្វល្មូននេះ អាចរារាំងការលូតលាស់កោសិកាមហារីក និងបាក់តេរីមួយចំនួន។ ពួកគេ ក៏ប៉ាន់ស្មានទៀតថា ឈាមរបស់ត្រកួត អាចយកឈ្នះវីរុសនានា រួមទាំងកូវីដ-១៩ ផងដែរ បើទោះបីជា គេមិនទាន់ដឹងច្បាស់ក៏ដោយ។ ពួកគេរំពឹងថា នឹងបញ្ចប់ការសិក្សាដំបូងរបស់ពួកគេលើឈាមសត្វត្រកួត នៅត្រឹមចុងឆ្នាំ២០២១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់