KPT+
ប្រាក់ចំណូលធ្លាក់ចុះ កើតជំងឺផ្លូវចិត្តដោយមិនដឹងខ្លួន
សម្រាប់គ្នាយើងជាអ្នកធ្វើការ ប្រាក់ខែពិតជាសំខាន់ណាស់សម្រាប់ការរស់នៅផ្ទាល់ខ្លួន និងការផ្គត់ផ្គង់គ្រួសារ។ បើសិនបញ្ហាប្រាក់ខែ ឬចំណូលធ្លាក់ចុះ នោះបញ្ហាចំណាយចាំបាច់នានា ក៏អាចកើតឡើងផងដែរ។
បើតាមការសិក្សារបស់អាមេរិក រកឃើញថា មនុស្សពេញវ័យ ដែលមានបញ្ហាប្រាក់ខែ ឬចំណូលប្រចាំឆ្នាំធ្លាក់ចុះ នឹងមានបញ្ហាផ្លូវបញ្ហាផ្លូវចិត្ត ពេលចាស់ទៅ។ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Columbia របស់អាមេរិក បានសិក្សា ដោយប្រមូលទិន្នន័យចំណូលរបស់មនុស្សពេញវ័យ ៣.២៨៧នាក់ រយៈពេលជាង ២ទសវត្ស ចាប់តាំងពីឆ្នាំ១៩៩០។
តាមរយៈការតេស្តមុខងារចងចាំ នៅឆ្នាំ២០១០ រកឃើញថា អ្នកមានបញ្ហាចំណូលធ្លាក់ចុះខ្លាំង មានការធ្លាក់ចុះការចងចាំយ៉ាងលឿន។ ចំណែកតាមរយៈការស្កេនខួរក្បាលលើអ្នកចូលរួមក្នុងការសិក្សា ក៏រកឃើញលទ្ធផលស្រដៀងគ្នាផងដែរ។
អ្នកស្រាវជ្រាវ បញ្ជាក់ថា អ្នកមានអស្ថិរភាពចំណូល ប្រឈមកើតបញ្ហាសរសៃឈាមបេះដូង ការបាក់ទឹកចិត្ត និងស្ត្រេស ដែលបណ្ដាលឲ្យមុខងារចងចាំ ចុះខ្សោយ។ ជាងនេះទៅទៀត ដោយសារចំណូលធ្លាក់ចុះ ដូច្នេះ ពួកគេមិនទៅការថែទាំ និងព្យាបាលសុខភាព ដែលមានគុណភាពខ្ពស់នោះទេ។
អ្នកស្រាវជ្រាវបន្ថែមថា បញ្ហាសេដ្ឋកិច្ច បណ្ដាលឲ្យមនុស្សមានទម្លាប់មិនល្អ ដូចជា ជក់បារី ផឹកស្រា និងគ្មានសកម្មភាពនានា ហើយជាលទ្ធផល បណ្ដាលឲ្យមានបញ្ហាផ្លូវចិត្ត ខ្សោយមុខងារចងចាំ និងកើតជំងឺភ្លេចភ្លាំង៕
អត្ថបទផ្ដល់ដោយ៖Hello Krupet
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់