Connect with us

ចរាចរណ៍

រថយន្ត​កូរ៉េ​បើក​សុខៗ​ដាច់​កង់​ក្រោយ​ ខ្ទាត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង ​បណ្តាល​ឲ្យ​ដួល​ស្លាប់​បុរស​ម្នាក់

បានផុស

នៅ

​រថយន្ត​កូរ៉េ​ដឹក​កម្មករ​រោងចក្រ​មួយ​គ្រឿង ​ខណៈ​បើក​សុខៗ​ស្រាប់តែ​ដាច់​កង់​ក្រោយ​ខ្ទាត​មក​បុក​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ ​ដែល​ធ្វើ​ដំណើ​រ​បញ្ច្រាស​ទិស​គ្នា​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើ​ត​ហេតុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ខាងលើ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៦ និង៣០​នាទី ​ព្រឹក​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ មុខ​សាលា​ពងទឹក ក្នុង​សង្កាត់​ប្រទះ​ឡាង ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ សព​រងគ្រោះ​មាន ឈ្មោះ ​បូ ចាន់នី មុខរបរ​កម្មករ​សំណង់ អាយុ​២៩​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ព័ត៌មាន​នៅ​ទីតាំង​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បានចេញ​ពី​បន្ទប់​ជួល​ទៅ​កន្លែងធ្វើការ​ដោយ​ធ្វើដំណើរ​ដោយ​ម៉ូតូ​ហុងដា​វ៉េវ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ព្រៃវែង 1I-5087 ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ​ខណៈមកដល់​ចំណុចកើតហេតុ​មាន​រថយន្ត​កូរ៉េ​ពណ៌​ស​មួយ​គ្រឿង​ ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-03 46 ធ្វើដំណើរ​បញ្ច្រាសទិស ស្រាប់តែ​រថយន្ត​ខាងលើ​បាន​ដាច់​កង់​ខាងក្រោយ​ចំហៀង​ខាងឆ្វេង​បណ្ដាលឱ្យ​ខ្ទាត​ទៅ​បុក​ម៉ូតូ​ជនរងគ្រោះ ​កំពុងតែ​ជិះ​ម៉ូតូ​បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្ដង ភ្លាម​នោះ​ម្ចាស់​រថយន្ត​បាន​ចុះ​ពី​លើ​រថយន្ត​គេច​ខ្លួនបាត់​បន្សល់ទុក​នៅ​នៅ​កន្លែង​កើត​ហេតុ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​ទី​តាំង​កន្លែង​កើតហេតុ​នឹង​ទាក់ទង​ទៅ​សាច់ញាតិ​របស់​ជនរងគ្រោះ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​និង​ម៉ូតូ​ ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍​យក​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

​អត្ថបទ​៖​ សុខា

សូមចុចអាន៖ ​រថយន្តកាមរីបើកឆ្លងផ្លូវដែកត្រូវរថភ្លើងបុករងការខូច​ខាតតែមិនមានរបួសដល់មនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រូកិច្ចសន្យា
ព័ត៌មានជាតិ៤៦ នាទីutes មុន

រដ្ឋមន្ត្រីអប់រំណែនាំនីតិវិធីក្នុងការជ្រើសរើសគ្រូកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារ

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ហុងគ្រី៖ ការ​​យក​លុយទៅជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម ដូច​បំផ្លាញ​អឺរ៉ុប​ទាំង​មូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន៖ មហា​អំណាច​ធំៗ​មិន​គួរ​ធ្វើ​បាប​ប្រទេស​ទន់ខ្សោយ​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ សមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស

សន្តិសុខសង្គម២១ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២៣ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម