Connect with us

កូវីដ-១៩

មិនធម្មតា! ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយទៀតអះអាងថា វ៉ាក់សាំង Sinovac ការពារការស្លាប់ដោយកូវីដជិត ១០០ ភាគរយ

បានផុស

នៅ

វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុនចិន Sinovac ជួយកាត់បន្ថយអត្រាស្លាប់ ដោយសារជំងឺកូវីដ ១៩ ចំនួន ៩៧ ភាគរយ ។ នេះបើយោងតាមលទ្ធផលដំបូង នៃយុទ្ធនាការចាក់វ៉ាក់សាំង នៅប្រទេសអ៊ុយរូហ្គាយ ។

ទន្ទឹមនោះ របាយការណ៍របស់ក្រសួងសុខាភិបាល នៃប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ បាននិយាយថា ចំពោះអ្នកដែលបានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស វាបន្ថយការឆ្លងជំងឺកូវីដ ១៩ ចំនួន ៥៧ ភាគរយ និងការចូលសម្រាកព្យាបាលនៅបន្ទប់ ICU ចំនួន ៩៥ ភាគរយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើប្រៀបធៀបទៅនឹងវ៉ាក់សាំងដទៃទៀត ដែលកំពុងប្រើនៅក្នុងប្រទេសរបស់ខ្លួន ប្រសិទ្ធភាព និងលទ្ធផលវ៉ាក់សាំង CoronaVac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac ដែលត្រូវបានរាយការណ៍ គឺខុសគ្នាយ៉ាងខ្លាំង ពោលវ៉ាក់សាំង CoronaVac មានអត្រាការពារការស្លាប់ជិត ១០០ ភាគរយ ខណៈវ៉ាក់សាំងអាមេរិក Pfizer ការពារការស្លាប់ចំនួន ៨០ ភាគរយ ។

ស្របពេលជាមួយគ្នានោះ ប្រទេសនៅតំបន់អាមេរិកខាងត្បូងដូចគ្នា គឺឈីលី ក៏បានរាយការណ៍កាលពីខែមុនដែរថា លទ្ធផលដំបូងពីយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន បង្ហាញថា វ៉ាក់សាំង CoronaVac មានប្រសិទ្ធភាព ៦៧ ភាគរយក្នុងការការពាររោគសញ្ញាឆ្លងជំងឺកូវីដ ១៩ និង ៨០ ភាគរយក្នុងការការពារការស្លាប់ ។

ចំណែកលទ្ធផលនៃការសាកល្បង ជាមួយវ៉ាក់សាំង CoronaVac នៅក្នុងប្រទេសប្រេស៊ីល បានបង្ហាញពីប្រសិទ្ធភាពប្រហែល ៥០ ភាគរយក្នុងការការពារការរោគសញ្ញាឆ្លង ខណៈដែលទិន្នន័យរបស់ទួរគីបាននិយាយថា វាមានប្រសិទ្ធភាពជាង ៨០ ភាគរយ ។

គួរបញ្ជាក់ថា អ៊ុយរូហ្គាយ ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃទី ១ ខែមីនា បានប្រើប្រាស់វ៉ាក់សាំង CoronaVac ច្រើនជាង ៨០ ភាគរយឯណោះ ខណៈគិតត្រឹមពេលនេះ ប្រទេសនេះមានអ្នកជាសះស្បើយ ២៤២,៦៦១ នាក់ ហើយមានករណីឆ្លងសរុប ២៨២,១៩៨ ករណី និងស្លាប់ ៤,១១៨ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ឈីលី សរសើរវ៉ាក់សាំង Sinovac របស់ចិន ថា មានប្រសិទ្ធភាពអស្ចារ្យ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម