Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បញ្ជាសម្លាប់សត្វឆ្មា និងព្រាប តាមតំបន់ព្រំដែនដើម្បីការពារកុំឲ្យផ្ទុះឆ្លងកូវីដ

បានផុស

នៅ

គេហទំព័រកូរ៉េខាងជើង Daily NK បានរាយការណ៍ថា អាជ្ញាធរកូរ៉េខាងជើង បានបញ្ជាឲ្យសម្លាប់សត្វឆ្មា និងសត្វព្រាប នៅតាមតំបន់ព្រំដែន ដោយសារតែការភ័យខ្លាចផ្ទុះរោគរាតត្បាតកូវីដ ១៩ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វិធានការណ៍ផ្សេងៗទៀត ត្រូវបានណែនាំដោយអាជ្ញាធរ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលរួមមានការបញ្ជាឲ្យសម្លាប់សត្វឆ្មាតាមផ្លូវ និងបាញ់សត្វឆ្មា ឬបក្សីណាដែលព្យាយាមឆ្លងកាត់ ព្រំដែនជាមួយប្រទេសចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បានលើកឡើងថា គ្រួសារមួយមកពីស្រុក Songhu របស់ទីក្រុង Hyesan នៃខេត្ត Ryanggang ប្រទេសកូរ៉េខាងជើង ត្រូវបានគេដាក់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក សម្រាប់ការចិញ្ចឹមសត្វឆ្មា នៅក្នុងផ្ទះដោយសម្ងាត់ ។

ប្រភពបាននិយាយថា “ក្រុមគ្រួសារនោះ ត្រូវបានផ្តន្ទាទោសរយៈពេល ២០ ថ្ងៃនៅក្នុងការធ្វើចត្តាឡីស័ក ចំពោះការចិញ្ចឹមឆ្មាដោយខុសច្បាប់ នៅក្នុងតំបន់ព្រំដែនចិន-កូរ៉េខាងជើង” ។

ប្រភពបន្តថា ដំបូងឡើយក្រុមគ្រួសារនេះ បានប្រាប់អាជ្ញាធរថា ឆ្មារបស់ពួកគេបានងាប់ នៅពេលដែលមន្រ្តីបានចុះមកពិនិត្យមើល ថាតើពួកគេកំពុងទុកសត្វចិញ្ចឹមនោះឬអត់ ។ យ៉ាងណាក៏ដោយក្រោយមក សត្វនេះត្រូវបានគេប្រទះឃើញនៅក្បែរព្រំដែនចិន ហើយក្រុមគ្រួសារត្រូវបានដាក់រស់នៅដាច់ដោយឡែកជាបន្តបន្ទាប់ ខណៈដែលអាជ្ញាធរបានក្រវាត់ឆ្មានោះចោលផងដែរ ។

គួរបញ្ជាក់ថា កូរ៉េខាងជើង មិនមានករណីឆ្លងជំងឺកូវីដ ១៩ ត្រូវបានរកឃើញសូម្បីមួយករណី ចាប់តាំងពីមានការផ្ទុះឡើង នៃជំងឺរាតត្បាតជាសកលមួយនេះ ស្របពេលដែលអាជ្ញាធរបានដាក់ការរឹតត្បិតយ៉ាងតឹងរ៉ឹង ដើម្បីបញ្ឈប់ជំងឺនេះមិនឲ្យឆ្លងចូលប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ កូរ៉េខាងជើង នៅតែបន្តវិធានការការពារតឹងរ៉ឹងជាមួយព្រំដែនចិន ទោះគ្មានករណីឆ្លងកូវីដសូម្បីមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣២ នាទីutes មុន

គូស្នេហ៍អ្នកផលិតមាតិកា មួយគូទៀតហើយ ចង់លាពាក្យថា “សង្សារ” ធ្វើជាដៃគូជីវិត (មានវីដេអូ)

ព័ត៌មានជាតិ២ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួល​ចំណេះដឹង​លើ​ការងារ​ផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តើ​រុស្ស៊ី​និង​​អ៊ុយក្រែន​ខូច​ខាត​អ្វីខ្លះ​នៅ​​​​​ខែ​វិច្ឆិកា​​​​និង​សមរភូមិនៅ​ Kursk ទឹកដីរុស្ស៊ី​​?

សេដ្ឋកិច្ច៤ ម៉ោង មុន

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥,៣ លាននាក់ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ស្រីភីម ស្រាយចម្ងល់ក្រោយមានគេសួរថាបានទៅសួរសុខទុក្ខអតីតស្វាមីឬអត់?

Sokha Hotels

ព័ត៌មានពេញនិយម