Connect with us

កូវីដ-១៩

រកឃើញ​គូស្នេហ៍មួយ​គូ តេស្ត​​វិជ្ជមាន​កូវីដ១៩ ក្នុងថ្ងៃ​ភ្ជាប់ពាក្យ​

បានផុស

នៅ

គូស្នេហ៍មួយ​គូ ត្រូវបាន​ក្រុម​គ្រួពេទ្យ​​តេស្តរក​ឃើញ​វិជ្ជមាន​កូវីដ១៩ ក្នុងថ្ងៃ​ភ្ជាប់ពាក្យ​នៅថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២១​។នេះបើតាមទំព័រហ្វេសបុកផ្លូវការរដ្ឋបាលខេត្តព្រះវិហារ។ ​

​ប្រភពដដែល​ឱ្យ​ដឹងថា​ ក្រុមការងារយកសំណាកកូវីដ១៩នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ បានធ្វើតេស្តរហ័សជំងឺកូវីដ១៩ ចំនួន០២នាក់ ជាលទ្ធផល រកឃើញវិជ្ជមានជំងឺកូវីដ១៩ ម្នាក់​ឈ្មោះយោន សោយទ្រី ភេទប្រុស អាយុ ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះ អៀង សូជីង ភេទស្រីអាយុ ២១ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគាត់ទាំងគូរដណ្តឹងនឹងគ្នាក្នុងពិធីភ្ជាប់ពាក្យនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។បច្ចុប្បន្នកំពុងឲ្យធ្វើចត្តាឡីស័កនិងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ។
រដ្ឋបាលខេត្តអំពាវនាវអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺត្រូវរួសរាន់ទៅយកសំណានៅមន្ទីរពេទ្យបង្អែកខេត្ត​១៦មករា ឬនៅមណ្ឌលចត្តឡីស័កផ្ទះសំណាកគ្រូបង្រៀន សម្រាប់បងប្អូននៅក្នុងក្រុងព្រះវិហារ និងនៅស្រុកត្បែងមានជ័យឬក៏អាចទំនាក់ទំនងតាមលេខទូរសព្ទលេខ012 985 689/0885964496។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម