Connect with us

សុខភាព

ពេលឈឺក្បាល កោសខ្យល់នៅកញ្ចឹងក អាចគ្រោះថ្នាក់ធ្ងន់

បានផុស

នៅ

សម្រាប់​ប្រជាជន​ខ្មែរ​យើង ជា​ពិសេស​ចាស់ៗ ចូលចិត្ត​ណាស់ ​វិធី​កោស​ខ្យល់​នៅ​ខ្នង ហើយ​លើ​ទ្រូង ដើម្បី​បំបាត់​អាការៈ​អត់​ស្រួល​ខ្លួន​មួយ​ចំនួន​ដោយ​មិន​ចាំបាច់​ចាយ​លុយ​ទិញ​ថ្នាំ។ មាន​ចាស់ៗ​មួយ​ចំនួន និយម​កោស​ខ្យល់​នៅ​កញ្ចឹងក ពេល​ដែល​ឈឺ​ក្បាល តើ​វិធី​បំបាត់​ការ​ឈឺ​ក្បាល​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​អត់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ​ បាន​ពន្យល់​ឲ្យ​ដឹង​ថា អាការៈ​ឈឺ​ក្បាល​ជា​សញ្ញា​មួយ​ដែល​ទាក់​ទង​នឹង​ជំងឺ​ជា​ច្រើន​ ដូច​ជា លើស​ឈាម​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​ពិនិត្យ​ជាមុន​សិន។ ការ​ដែល​ចាស់ៗ​មួយ​ចំនួន​និយម​កោស​ខ្យល់​នៅ​កញ្ចឹង​ក ពេល​ឈឺ​ក្បាល គឺ​អាច​ធ្វើ​ឲ្យ​គាត់​បាត់​ការ​ឈឺ​ចាប់​ក៏​ពិត​មែន តែ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ​ដូច​ជា ​បណ្ដាល​ឲ្យ​ដាច់​សរសៃ​ឈាម​ខួរក្បាល ប្រសិន​បើ​គាត់​មិន​បាន​តាម​ដាន​សម្ពាធ​ឈាម​ត្រឹម​ត្រូវ។ តាម​ពិត​ទៅ ការ​កោស​ខ្យល់​មិន​ល្អ​ទេ តែ​ដោយ​សារ​តែ​វា​ជា​ទម្លាប់​របស់​ខ្មែរ​យើង ឈឺ​អី​តិច​តួច​គឺ​និយម​កោស​ខ្យល់​នេះ។

“តាម​ពិត​ទៅ ការ​កោស​ខ្យល់​មិន​ល្អ​ទេ តែ​ដោយ​សារ​តែ​វា​ជា​ទម្លាប់​របស់​ខ្មែរ​យើង ​ឈឺ​អី​ក៏​ដោយ យើង​គួរ​តែ​ទៅ​រក​ពេទ្យ​ពិនិត្យ​ត្រឹម​ត្រូវ និងលេបថ្នាំ​​តាម​មុខ​ជំងឺ​ ទើប​ជា​ការ​ល្អ”

ស្រប​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ ឯក​ទេស​ផ្នែក​ទូទៅ ការ​កោស​ខ្យល់​មិន​មែន​ជា​វិធី​ល្អ​ទេ បូក​រួម​ទាំងវត្ថុ​ធាតុ​ដើម​ដែល​ប្រើ​រួម​មាន​ប្រេង​កូឡា ឬ​ប្រេង​ខ្យល់​ក៏​មិន​ល្អ​ចំពោះ​សុខភាព​ដែរ ហើយ​ការ​កោស​ខ្យល់​មិន​មែន​ចេះ​តែ​កោស​ៗ​ទេ អ្នក​ដែល​មាន​ជំងឺ​ ដូច​ជា ទឹក​នោម​ផ្អែម លើស​ឈាម និង​លើស​ជាតិ​ខ្លាញ់ មិន​គួរ​កោស​ខ្យល់​ឲ្យ​ទេ ព្រោះ​វា​អាច​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​លើស​ដើម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ឧស្សាហ៍ឈឺក្បាល ប្រើ​វិធី​៦​ចំណុចនេះ លែងជា​បញ្ហា

ចុចអាន៖ ជំងឺ​ស្ទះ​សរសៃឈាម​សួត ជា​ឃាតក​លាក់​មុខ​មួយ​ដែល​ងាយ​នឹង​មើល​រំលង​!!!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៦ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៧ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ១០ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៤ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម