Connect with us

កូវីដ-១៩

អ្នកដំណើរចាក់វ៉ាក់សាំងរួចហើយចូលមកកម្ពុជានៅតែតម្រូវឱ្យធ្វើតេស្តនិងចត្តាឡីស័ក​១៤ថ្ងៃ

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលមាន​ប្រសាសន៍ឱ្យដឹងថាអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលមកប្រទេសកម្ពុជាគឺតម្រូវឱ្យធ្វើតេស្តរកវីរុសកូវីដ១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែលមិនមានការផ្លាស់ប្តូរទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីននេះបានធ្វើឡើងឆ្លើយតប​ទៅនឹងប្រជាពលរដ្ឋម្នាក់​ដែល​បានសួរថាបើសិនជាមានអ្នកដំណើរមកពីបរទេសដែលបានចាក់វ៉ាក់សាំងរួចហើយតើអាចលើកលែងការធ្វើចត្តាឡីស័កដែរឬទេ។

ជាការឆ្លើយតប លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា “យើងមិនទាន់មានការផ្លាស់និតិវិធីនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកកម្ពុជានោះទេណា។ ដូច្នេះ  ត្រូវអនុវត្តការធ្វើតេស្ត  និងធ្វើចត្តាឡីស័កដូចគេដូចឯង”។ 

ថ្មីៗនេះក្រសួងសុខាភិបាលបានណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ត្រូវពង្រឹងការធ្វើចត្តាឡីស័កនិងធ្វើតេស្តដល់ពលរដ្ឋដែលទៅពីបណ្តាខេត្តដែលសង្ស័យនិងអ្នកដំណើរមកពីក្រៅប្រទេសពិសេសពលករមកពីមកពីប្រទេសថៃ។

លោក សាស្ត្រា ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ឱ្យដឹងថាការពង្រឹងវិធានការធ្វើចត្តា​ឡីស័ក​និងធ្វើតេស្តកូវីដ១៩បន្ទាប់ពីមានការកើនឡើងករណីវិជ្ជមានជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃនៅបណ្តាប្រទេសជិតខាងហើយជាពិសេសពលករចំណាកស្រុកដែលត្រឡប់ចូលមកវិញក៏មានការរកឃើញករណីវិជ្ជមានច្រើនផងដែរ។

លោក រដ្ឋមន្រ្តី ក៏បានណែនាំឱ្យអភិបាលរាជធានី-ខេត្តត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងពង្រឹងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ជាងនេះទៀតត្រូវ ពង្រីកការធ្វើតេស្តរកកូវីដ១៩ ទៅលើអ្នកសង្ស័យនិងពលករមកពីខេត្តមានហានិភ័យខ្ពស់នៃប្រទេសជិត​​ខាងជាពិសេសប្រទេសថៃ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

សណ្ឋាគារលំដាប់ផ្កាយ ៥ តម្លៃ ៧០ លានដុល្លារ ​នឹង​លេច​រូបរាង​នៅទឹកដីក្រុងបាវិត ខេត្ដស្វាយរៀង

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

​បាតុករកូរ៉េ​​ខាងត្បូង​​ទ្រង់ទ្រាយធំ​នឹ​ង​ប្រមូលផ្តុំ​នៅ​មុខ​រដ្ឋសភា​​​ដាក់សម្ពាធ​ឲ្យ​ដកដំណែង​ លោក​ Yoon

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ម៉ាឡេស៊ី ឯកភាពបន្តជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ឃាត់រថយន្ត ១១ គ្រឿង កែច្នៃ​ខុស​បច្ចកទេស​ បញ្ជាឱ្យកាត់ទ្រុងនៅនឹង​កន្លែង

ព័ត៌មានជាតិ២ ម៉ោង មុន

អង្គការ WCS បង្កើតតំបន់អភិរក្ស​​ដំបូងគេ​ មាន តែ មួយប៉ុណ្ណោះក្នុងពិភពលោក​សម្រាប់ការអភិរក្សសត្វខ្សឹប

Sokha Hotels

ព័ត៌មានពេញនិយម