Connect with us

កូវីដ-១៩

តាកែវបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៣ នាក់

បានផុស

នៅ

ស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងថា តាកែវបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៣ នាក់បន្ថែមទៀត ក្នុងនោះមានស្រី ១៨ នាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ឧត្តមសេនីយ៍ទោល សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងនៅក្នុងរបាយការណ៍ចុះថ្ងៃទី៣០ ឧសភានេះថា ក្នុងចំណោមអ្នករកឃើញថ្មីចំនួន ៣៣ នាក់ ក្នុងនោះនៅស្រុកត្រាំកក់ចំនួន ១៤ នាក់ ស្រី ៩ នាក់ ស្រុកព្រៃកប្បាសចំនួន ៨ នាក់ ស្រី ៤ នាក់ ស្រុកដូនកែវចំនួន ៥ នាក់ ស្រី ១ នាក់ ស្រុកសំរោងចំនួន ៤ នាក់ ស្រី ២ នាក់ ស្រុកបាទី​ចំនួន ១នាក់ស្រី និងស្រុកទ្រាំង ចំនួន ១ នាក់ស្រី។

លោក វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩នៅខេត្តតាកែវភាគច្រើនជាកម្មករ កម្មការិនីបម្រើការនៅតាមរោងចក្រ ពិសេសរោងចក្រសាន់បូដែលមានកម្មករឆ្លងរាប់រាយនាក់។

លោកប្រធានមន្ទីរបានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាកម្មករ កម្មការិនីត្រូវអនុវត្តការធ្វើចត្តាឡីស័កឲ្យបានខ្ជាប់ខ្ជួនជាទីបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា ពាក់ម៉ាស រក្សាគម្លាត និងលាងដៃឱ្យបានញឹកញាប់ ពិសេសកុំប្រឡែងគ្នាដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ។

លោកប្រធានមន្ទីរបានបន្ថែមទៀតថា ចំពោះអ្នកដែលមានជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ត្រូវរួសរាន់ទៅធ្វើតេស្តឱ្យបានឆាប់បំផុត ដើម្បីដឹងលទ្ធផលធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា និងធ្វើត្តាឡីស័កឱ្យបានត្រឹមត្រូវហាមប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕

អត្ថបទ៖ សំអឿន

ចុចអាន៖ អ្នកដំណើរចាក់វ៉ាក់សាំងរួចហើយចូលមកកម្ពុជានៅតែតម្រូវឱ្យធ្វើតេស្តនិងចត្តាឡីស័ក​១៤ថ្ងៃ

ចុចអាន៖ ខេត្តស្វាយរៀងមានអ្នកជំងឺ កូវីដចំនួន៨២០នាក់ និងជាសះស្បើយ៣៧៨នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៧ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម