Connect with us

កូវីដ-១៩

តំណាង WHO អះអាងថា ស្ថានភាពកូវីដ១៩នៅកម្ពុជាមានសភាពធ្ងន់ធ្ងរនៅឡើយ

បានផុស

នៅ

តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជា(WHO) បានឲ្យដឹងថា ស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលនេះគឺមានភាពធ្ងន់ធ្ងរនៅឡើយ ពិសេសការផ្ទុះជំងឺកូវីដ១៩ ចេញពីក្នុងតំបន់មួយចំនួន ដូចជា នៅតាមរោងចក្រពន្ធធានាគារ ផ្សារ និងសហគមន៍ជាដើម។

ការលើកឡើងរបស់លោកស្រី លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នេះបានធ្វើឡើងកាលពីថ្ងៃទី២៩ឧសភាឆ្នាំ២០២១ ក្នុងឱកាសដែលលោកស្រីចូលរួមក្នុងពិធីប្រគល់-ទទួល ថេបប្លេតជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ រាជធានី-ខេត្ដចំនួន៣,និងម៉ាស៊ីនវាស់កំហាប់អុកស៊ីសែន នៅម្រាមដៃដែលឧបត្ថម្ភដោយ WHO ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី លី អាយឡាន បានលើកឡើងបន្តថា “ដូច្នេះ ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋត្រូវចូលរួមទាំងអស់ ធ្វើសកម្មភាពដែលយើងអាចធ្វើបាន ដើម្បីកុំឱ្យមានការសោកស្ដាយ ដោយធ្វើយ៉ាងណា ឱ្យករណីឆ្លងថយចុះ និងឈានទៅការលុបបំបាត់ជំងឺឆ្លងនេះ ដើម្បីចៀសផុតពីការឆ្លងជាលក្ខណៈទ្រង់ទ្រាយធំនៅកម្ពុជា និងត្រូវត្រៀមខ្លួនជាស្រេច ក្នុងការរៀនរស់បែបគន្លងថ្មី កុំឱ្យមានករណីផ្ទុះឡើងជាថ្មី ដែលយើងពុំចង់ឃើញ”។

លោកស្រី លី អាយឡាន បានថ្លែងពីការប្តេជ្ញាចិត្តបន្ដជួយគាំទ្រ និងត្រៀមជាស្រេច សម្រាប់ការឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា។

លោកស្រី លី អាយឡាន បានបញ្ជាក់បន្ថែមថា ក្នុងនាមលោកស្រីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា សូមបេ្ដជ្ញានៅតែបន្ដក្នុងការសហការ និងជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល អង្គការដៃគូអភិវឌ្ឍ ដើម្បីរួមគ្នាត្រៀមរៀបចំ និងឆ្លើយតបទៅនោះនឹងការផ្ទុះរាលត្បាតដោយជំងឺកូវីដ១៩ ខណៈដែលបច្ចុប្បន្ននេះ យើងកំពុងស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាក។

លោកស្រី បានបន្តទៀតថា “ខ្ញុំនឹងបន្ដជួយដល់ប្រជាជន និងប្រទេសកម្ពុជា ជាពិសេសបន្ដគាំទ្រលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា ហើយជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងឆ្លងផុតពីផ្ទុះរាតត្បាតលក្ខណៈធ្ងន់ធ្ងរនេះ បន្ទាប់ពីបទពិសោធន៍ដ៏ជោគជ័យកន្លងមក របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការងារទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ១៩”។

មួយសប្តាហ៍ចុងក្រោយនេះស្ថានភាពជំងឺកូវីដ‑១៩នៅកម្ពុជាបានហក់ឡើងខ្ពស់ឡើងវិញដោយមានឆ្លងករណីថ្មីពីជិត៥០០​ទៅជាង៦០០នាក់ក្នុង១ថ្ងៃៗខណៈសប្តាហ៍មុនៗមានឆ្លងត្រឹមតែជាង៣០០នាក់ទៅជាង៤០០នាក់ប៉ុណ្ណោះ។

បើតាមក្រសួងសុខាភិបាលការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវី១៩នេះភាគច្រើនឆ្លងទៅលើកម្មករកម្មការិនីរោងចក្រនិងពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។

នៅតាមបណ្តាខេត្តមួយចំនួនមានកម្មករកម្មការិនីរោងចក្របានឆ្លងជាបន្តបន្ទាប់ដូចជានៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ស្វាយរៀង តាកែវ កំពង់ស្ពឺ ព្រះសីហនុនិងខេត្តកណ្តាលជាដើមបូករួមទាំងពលករធ្វើដំណើរមកពីប្រទេសថៃ។ចំណែកខេត្តនៅជាប់ព្រំ ដែនកម្ពុជាថៃវិញរួមមានខេត្តបាត់ដំបងបន្ទាយមានជ័យនិងឧត្តរមានជ័យមាពលករមកពីប្រទេសថៃឆ្លងច្រើនរួមទាំងអ្នកធ្វើដំណើរពីតំបន់ដែលមានហានិភ័យខ្ពស់ផងដែរដូចជារាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២៩៤០៤នាក់ក្នុងនោះមានអ្នកជាសះស្បើយចំនួន២២១៨៨នាក់និង អ្នកស្លាប់ចំនួន២០៦នាក់៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

លោក ហេង សួរ ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ 

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

អបអរសាទរ! ក្រមាក្នុងប្រពៃណីខ្មែរត្រូវបាន UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ

កីឡា៣ ម៉ោង មុន

កំពង់ចាម​ឈ្នះ​ខេត្ត​កែប ៦-២ ជើងទី១ ថ្នាក់​ខេត្ត​ វគ្គ​៤ក្រុម​ពានសម្តេច​តេជោ

Sokha Hotels

ព័ត៌មានពេញនិយម