សុខភាព
ផឹកទឹកក្តៅផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាព គ្នាយើងតិចណាស់ដែលដឹង
យើងសុទ្ធតែដឹងស្រាប់ហើយ ផឹកទឹកច្រើនល្អចំពោះសុខភាព ប៉ុន្តែពេទ្យ ភាគច្រើនណែនាំឲ្យផឹកទឹកក្តៅឧណ្ហៗ ល្អជាងទឹកត្រជាក់។ ចុះមានដឹងអត់ ផឹកទឹកក្តៅ មានគុណប្រយោជន៍អ្វីខ្លះ បានជាពេទ្យឧស្សាហ៍និយាយបែបនេះ? បើចង់ដឹង អត្ថបទខាងក្រោមនេះ នឹងបញ្ជាក់ប្រាប់។
១- បំបាត់បញ្ហាកកស្ទះនៅរន្ធច្រមុះ
ទឹកក្តៅ គឺមានចំហាយទឹក ហើយពេលយើងកាន់ពែងទឹកក្តៅជាប់ដៃ ដកដង្ហើមឲ្យបានវែង ស្រូបយកចំហាយទឹកក្តៅចេញពីពែង គឺអាចជួយយើងបន្ធូរប្រហោងឆ្អឹងច្រមុះដែលស្ទះ និងអាចកាត់បន្ថយបញ្ហាឈឺក្បាលដោយសារតឹងច្រមុះបាន។ លើសពីនេះ ផឹកទឹកក្តៅឧណ្ហៗ អាចជួយឲ្យលែងមានអារម្មណ៍រោយកញ្ចឹងក និងក៏អាចកាត់បន្ថយបញ្ហាឈឺកបានដែរ។
២- ជំនួយដល់ការរំលាយអាហារ
ផឹកទឹកក្តៅ ជួយសម្រួលដល់ការបន្ទោបង់ និងដំណើរការប្រព័ន្ធរំលាយអាហារ។ សារធាតុទឹកគ្រប់ប្រភេទ អាចបង្កើនជាតិរំអិល ជួយឲ្យដំណើរការរំលាយអាហារប្រសើរឡើង ដោយសារទឹក នឹងហូរតាមរយៈក្រពះ និងពោះវៀន ក៏ដូចជាសរីរាង្គរំលាយអាហារផ្សេងទៀត មានន័យថា ជាសកម្មភាពមួយល្អខ្លាំងដើម្បីកម្ចាត់កាកសំណល់ចេញមកក្រៅ។
៣- ជួយឲ្យប្រព័ន្ធប្រសាទកណ្តាលមានលំនឹង
ផឹកទឹកក្តៅ អាចជួយឲ្យប្រព័ន្ធប្រសាទកណ្តាលមានលំនឹង ស្ថិរភាពក្នុងការផ្តល់សញ្ញាទៅកាន់រាងកាយ។ ប្រព័ន្ធប្រសាទកណ្តាល មានតួនាទីសំខាន់សម្រាប់សុខភាព និងគ្រប់គ្រងរាល់ប្រតិកម្មរាងកាយយើង តែនៅពេលយើងមានអារម្មណ៍មិនស្ងប់ ឬស្លន់ស្លោរពេញមួយថ្ងៃ យើងមានអារម្មណ៍ថា ឈឺចាប់តិចៗ។ គ្នាយើង មានបញ្ហារលាកសន្លាក់ កាន់តែទទួលបានប្រយោជន៍ច្រើនពីការផឹកទឹកក្តៅ ព្រោះអាចជួយឲ្យប្រព័ន្ធប្រសាទកណ្តាលស្ងប់ស្ងាត់។
៤- ជួយបំបាត់បញ្ហាទល់លាមក
ផឹកទឹកក្តៅ អាចជួយដល់ដំណើរការរបស់ពោះវៀន អាចជួយជំរុញកាកសំណល់ចាស់ៗក្នុងពោះវៀនយើងចេញមកក្រៅបាន។ ផឹកទឹកក្ដៅជាប្រចាំ មានគុណប្រយោជន៍ច្រើនចំពោះពោះវៀន ប៉ុន្តែបើផឹកម្តងម្កាលនៅពេលមានបញ្ហាទល់លាមក ក៏មិនមែនជាវិធីសាស្ត្រល្អដែរ។
៥- ជួយរក្សាជាតិទឹកក្នុងខ្លួន
ទឹកក្តៅ ក៏មិនខុសពីបន្ទប់មានសីតុណ្ហភាពសមរម្យ ឬទឹកត្រជាក់នោះដែរ ព្រោះសុទ្ធតែអាចជួយរក្សាជាតិទឹកក្នុងខ្លួនយើងបានល្អ។ អ្នកជំនាញសុខភាពជាច្រើនជុំវិញពិភពលោក ជាធម្មតាតែងណែនាំឲ្យមនុស្សពេញវ័យ ផឹកទឹកឲ្យបានយ៉ាងតិច ៨កែវ ក្នុងមួយថ្ងៃ ឬប្រមាណជា ២លីត្រ។ ប៉ុន្តែការណែនាំនេះ ហាក់ពិបាកបន្តិចសម្រាប់គ្នាយើង។
ចាប់ផ្តើមថ្ងៃថ្មីរបស់យើងដោយផឹកទឹកក្តៅ និងបន្តផឹកមុនចូលគេង នឹងកាន់តែជួយយើងរក្សាជាតិទឹកក្នុងខ្លួនបានយ៉ាងល្អ ព្រោះរាងកាយយើង ត្រូវការជាតិទឹកដើម្បីបំពេញមុខងារសំខាន់ៗជាច្រើន ហេតុនេះ ជាតិទឹកក្នុងរាងកាយ មិនអាចខ្វះជាដាច់ខាត។
៦- ជួយសម្រកទម្ងន់
ផឹកទឹកក្តៅ អាចជួយដាស់ប្រព័ន្ធគ្រប់គ្រងកម្តៅក្នុងរាងកាយនឹងជួយឲ្យធ្វើការបានល្អ។ នៅពេលដែលរាងកាយបញ្ចេញសកម្មភាពដើម្បីស្របទៅជាមួយកម្ដៅទឹក នាំឲ្យសីតុណ្ហភាពខាងក្នុងធ្លាក់ចុះ អាចជួយដាស់ប្រព័ន្ធមេតាបូលីសដំណើរបានការតែខ្លាំង។ លើសពីនេះ ដោយសារទឹកក្តៅអាចជួយបញ្ចេញកាកសំណល់បានល្អ នាំឲ្យផែនការសម្រកទម្ងន់យើង ក៏កាន់តែប្រសើរ។
៧- ធ្វើឲ្យចរន្តឈាមដើរបានស្រួល
ងូតទឹកក្តៅ អាចជួយឲ្យឈាមរត់បានស្រួល ទាំងប្រព័ន្ធសរសៃឈាមអាក់ទែ និងសរសៃឈាមវ៉ែន ពង្រីកលំហូរឈាម ទៅចិញ្ចឹមគ្រប់សាព៌ាង្គកាយ ខណៈផឹកទឹកក្តៅ ក៏ទទួលបានគុណប្រយោជន៍ដូចគ្នានេះដែរ។
របត់ឈាមមានសុខភាពល្អ គឺជះឥទ្ធិពលវិជ្ជមានទៅលើសុខភាពយើងទាំងមូល អាចកាត់បន្ថយអត្រាប្រឈមបញ្ហាជាច្រើន រាប់បញ្ចូលទាំងជំងឺលើសឈាម ក៏ដូចជាក្រុមជំងឺសរសៃឈាមបេះដូងផងដែរ។ បន្ថែមពីលើនេះ ផឹកទឹកក្តៅ ឬងូតទឹកក្តៅនៅពេលយប់ អាចជួយឲ្យយើងមានអារម្មណ៍ល្អ គេងលក់ស្រួល។
៨- កាត់បន្ថយអត្រាស្ត្រេស
ដោយសារផឹកទឹកក្តៅ ជួយពង្រឹងមុខងារប្រព័ន្ធប្រសាទកណ្តាល គ្នាយើងមិនសូវមានអារម្មណ៍មិនល្អ ឬថប់បារម្ភនោះឡើយ។ បើតាមការសិក្សាជាច្រើន នៅពេលយើងផឹកលាយជាមួយទឹកដោះគោក្តៅវិញ ប្រហែលជាអាចធ្វើឲ្យយើងមានអារម្មណ៍កាន់តែល្អ។
៩- ជួយកាត់បន្ថយជាតិពុល
ផឹកទឹកក្តៅ ជាបណ្តោះអាសន្ន នឹងធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយកើនឡើង។ ពេលយើងផឹកទឹកក្តៅ ឬងូតទឹកក្តៅ រាងកាយរបស់យើង នឹងសកម្ម ដោយចាប់ផ្តើមបែកញើស ហើយបើទោះជាបែកញើសធ្វើឲ្យយើងមានអារម្មណ៍មិនស្រណុកក្តី ប៉ុន្តែវាអាចបញ្ចេញជាតិពុលដែលយើងស្រូបយកពីបរិយាកាសជុំវិញខ្លួនបាន។
១០- កាត់បន្ថយរោគសញ្ញាបញ្ហាសាច់ដុំពោះ
Achalasia ជាភាសាបច្ចេកទេសវេជ្ជសាស្ត្រមួយ សម្ដៅទៅលើស្ថានភាពសុខភាពកើតមានលើសាច់ដុំបំពង់រំលាយអាហារ ពិសេសធ្វើឲ្យយើងមានអារម្មណ៍មិនល្អ ឬមានអារម្មណ៍ថា អាហារកំពុងធ្វើចលនាក្នុងក្រពះ។
គ្នាយើងមានស្ថានភាពសុខភាពបែបនេះ ជារឿយៗតែងមានបញ្ហាពិបាកលេបអាហារ និងពេលខ្លះ មានអារម្មណ៍ដូចជាអាហារកំពុងជាប់គាំងក្នុងបំពង់អាហារ ដោយមិនអាចធ្លាក់ចុះទៅដល់ក្រពះបាន។
ទោះជាយ៉ាងណា លក្ខខណ្ឌសុខភាពមួយនេះ នៅមិនទាន់មានការស្រាវជ្រាវជាក់លាក់ពីមូលហេតុនៅឡើយទេ ប៉ុន្តែគេជឿថា ទឹកក្តៅ អាចជួយគ្នាយើងមានអារម្មណ៍ធូរស្រាលបាន ពិសេសពេលយើងញ៉ាំអាហារសម្បូរខ្លាញ់ ឬអាហារសាច់ ជាដុំធំៗតែម្តង។
១១- ការកំណត់បរិមាណទឹក និងកត្តាប្រឈម
ទោះជាផឹកទឹកក្តៅ មានគុណប្រយោជន៍ច្រើនក៏ពិតមែន ប៉ុន្តែមិនមែនអាចព្យាបាលគ្រប់ស្ថានភាពសុខភាពទាំងអស់នោះទេ ខណៈផឹកទឹកក្តៅពេក អាចបំផ្លាញកោសិកាក្នុងបំពង់អាហារយើងបាន ធ្វើឲ្យរលាកអណ្តាត បង្កជារបួសថែមទៀត។ ហេតុនេះ គួរប្រយ័ត្នឲ្យបានច្រើនពេលផឹកទឹកក្តៅ ពិសេសត្រូវពិនិត្យសីតុណ្ហភាពឲ្យបានត្រឹមត្រូវ។
មួយទៀត គ្នាយើងមិនគួរផឹកទឹកក្តៅនោះទេ ពិសេសបើយើងធ្វើការក្នុងអាកាសធាតុក្តៅ ឬកំពុងហាត់ប្រាណ ព្រោះអ្នកស្រាវជ្រាវអះអាងថា ផឹកទឹកក្តៅ ងាយធ្វើឲ្យយើងបាត់ស្រេកទឹក នាំឲ្យយើងប្រឈមបាត់បង់ជាតិទឹកបើស្ថិតក្នុងស្ថានភាពខាងលើ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តិចអត់ដឹង! ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំរាល់ថ្ងៃ មានប្រយោជន៍ច្រើនចំពោះសុខភាព
ចុចអាន៖ ជំនឿផ្តេសផ្តាស ៥ យ៉ាងដែលថាអាចព្យាបាលវីរុសកូវីដ-១៩ បាន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា