Connect with us

ព័ត៌មានអន្ដរជាតិ

វិបត្តិ​​កូវីដ​មហា​វេទនា​ ​ពល​រដ្ឋ​ឥណ្ឌា​ក្រី​ក្រ​រាប់​រយ​លាន​នាក់​ជួប​ទុក្ខ​​ធំ​បន្ថែម​ទៀត

បានផុស

នៅ

ស្ត្រី​ឈ្មោះ Rasheeda Jaleel រស់​នៅ​ដោយ​ភាពភ័យ​ខ្លាច​ដែល​មិន​អាច​ផ្គត់​ផ្គង់​ចំណី​អាហារ​គ្រប់​គ្រាន់​ដល់​កូនទាំង​៧​នាក់​របស់​គាត់​ដែល​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ឥណ្ឌា​រាប់​លាន​នាក់​​បាន​កំពុង​ធ្លាក់​ចូល​ក្នុង​ភាព​ក្រី​ក្រ​ដោយ​សារ​វិបត្តិ​កូវីដ-១៩។

ស្ត្រី​វ័យ​៤០​ឆ្នាំ និង​ស្វាមី​ឈ្មោះ Abdul Jaleel អាយុ​៦៥​ឆ្នាំ ព្រម​ទាំង​កូន​ទាំង​អស់​កំពុង​រស់​នៅ​ខ្វះ​អាហារ​ទទួល​ទាន​ដោយ​ថ្ងៃ​ខ្លះ​មាន​តែមួយ​ពេល​ប៉ុណ្ណោះ។

អ្នក​ស្រី Jaleel បាន​និយាយ​ថា ​៖«ពេល​យើងអត់​ឃ្លាន ខ្ញុំ​មាន​អារម្មណ៍​គ្មាន​អ្វី​ទីពឹង និង​បារម្ភ​ខ្លាំង។ តើ​​យើង​រស់​បាន​​ដោយ​របៀប​ណា? យើង​​ធ្វើ​​អ្វី​ៗ​ឲ្យ​តែ​បាន​លុយ​ទិញចំណី​​អាហារ។ បើ​គ្មាន​អាហារ​គ្រប់​ ខ្ញុំ​សុខ​ចិត្ត​អត់​ញាំ​ដើម្បី​ឲ្យ​កូន​បាន​ញាំ»។

ពលរដ្ឋ​ទទួល​អាហារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូវីដ-១៩​​បាន​សម្លាប់​ពលរដ្ឋ​ឥណ្ឌា​១៦០ ០០០​នៅ​ក្នុង​រយៈ​ពេល​៨​សប្តាហ៍ មន្ទីរពេទ្យ​ពោរពេញ​ដោយ​អ្នក​ជំងឺ និង​អាជីវកម្ម​ជា​ច្រើន​បាន​បិទ​ទ្វារ។ ក្រុម​អ្នក​ជំនាញ​ព្រមាន​ថា វិបត្តិ​​បន្ថែម​​ទៀត​កំពុង​កើន​មាន​ឡើង​គឺ​កម្រិត​នៃភាព​អត់​ឃ្លានក្នុង​​ចំណោម​ពលរដ្ឋ​ឥណ្ឌា​ក្រី​ក្រ​​ដែល​បាន​ជួប​វេទនា​រួច​ហើយ​ពាក់​ព័ន្ធ​នឹង​ការ​បំរាម​កាល​ពី​ឆ្នាំមុន។

លោក Anjali Bhardwaj មក​ពី​​អង្គការ​​សិទ្ធិ​​​ទទួល​បាន​ចំណី​អាហារ​បាន​និយាយ​ថា ៖«វា​ជា​វិបត្តិ​ទ្វេ​ដង​ដែល​ប្រជាជន​ក្រី​ក្រ​ក្នុង​ប្រទេស​កំពុង​​រង​ទុក្ខ​ នោះ​គឺ​វិបត្តិ​សុខភាព និង​វិបត្តិសេដ្ឋកិច្ច។ យើង​មាន​វិបត្តិ​សុខភាព​ធ្ងន់​ធ្ងរ​ហើយ ហើយ​មនុស្ស​ជា​ច្រើន​បាន​ចំណាយ​ប្រាក់​ដើម្បី​ព្យាបាល»។

យោង​​តាម​ការ​សិក្សា​របស់​សាកល​វិទ្យាល័យ Bangalore’s Azim Premji បាន​បង្ហាញ​ថា ប្រជា​ជន​ឥណ្ឌា​ប្រហែល​ជា​២៣០​លាន​នាក់​បាន​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ ដែល​ជីវិត​រស់​នៅ​ពឹង​ផ្អែក​លើ​ប្រាក់​ប្រហែល​ជា​៥​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ នៅ​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការ​រាត​​ត្បាត​កូវីដ-១៩។

ពលរដ្ឋ​ទទួល​អាហារ

គ្មាន​ជម្រើស

ការ​ងារ​ជាង​៧.៣​លាន​កន្លែង​ត្រូវ​បាន​បាត់​បង់​គ្រាន់​តែ​ក្នុង​ខែ​មេសា។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ឃ្លាំ​មើល​សេដ្ឋកិច្ច​ឥណ្ឌា។ ប្រការ​នេះ​មាន​ន័យ​ថា កាន់​តែ​ទុក្ខ​លំបាក​ខ្លាំង​​ឡើង​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ជា​កន្លែង​មាន​​៩០​%​ជា​ការងារ​ក្រៅ​ប្រព័ន្ធ​ដែល​មិន​មាន​បណ្តាញ​សុវត្ថិភាព​សង្គម និង​ជា​កន្លែង​ដែល​មនុស្ស​រាប់​លាន​នាក់​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​របប​​អាហារ​បន្ទាន់​របស់​រដ្ឋាភិបាល។

ជន​ជាតិ​ឥណ្ឌា​ដែល​ស្វែង​រក​ការងារ

សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​មួយ លោក Amit Basole បាន​ឲ្យ​ដឹង​ថា ៖«មនុស្ស​ច្រើន​ណាស់​បាន​ធ្លាក់​​ចូល​ក្នុង​ភាព​ក្រី​ក្រ ពួក​គេ​ជាប់​បំណុល​​ ហើយ​ពួក​គេ​ត្រូវ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ចំណី​អាហារ​។ ការ​ផ្ទុះ​កូវីដ-១៩​លើក​ទី​២​បាន​ក្លាយ​ជា​ឥទ្ធិពលឈាន​មុខ​គេ​ធ្វើឲ្យ​​មនុស្ស​កើត​​ស្ត្រេស​ខ្លាំង»។

គ្មាន​ទី​ពឹង និង​អត់​ឃ្លាន​

ការ​សិក្សា​នៅ​សាកល​វិទ្យាល័យរបស់​ Azim Premji បាន​បង្ហាញ​ថា ការ​ដាក់​បំរាម​កាល​ពី​ឆ្នាំមុន ប្រជា​ជន​ប្រហែល​ជា​១០០​លាន​នាក់​បាន​បាត់​បង់​ការងារធ្វើ​​នៅ​ប្រទេស​ឥណ្ឌា។ បន្ទាប់​ពី​បំរាម​ត្រូវ​បាន​បញ្ចប់ មនុស្ស​ប្រហែល​ជា​១៥​%​មិន​អាច​ស្វែង​រក​ការងារ​ធ្វើ​បាន​នៅ​បំណាច់​ឆ្នាំ​២០២០។

មនុស្ស​ជា​ច្រើន​ដែល​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ទាប ពួក​គេ​បាន​​ប្រឈម​នឹង​វីរុស​រលក​ទី​២។

ពលរដ្ឋ​ឥណ្ឌា​ក្រីក្រ​រង់ចាំទទួល​អាហារ

លោក Bhardwaj បាន​និយាយ​ថា ទន្ទឹម​ជា​មួយ​គ្នានេះ​ ប្រជា​ជន​ឥណ្ឌា​ប្រហែល​ជា​១០០​លាន​នាក់​មិន​មាន​ប័ណ្ណ​ទទួល​បាន​របប​អាហារ​ពី​រដ្ឋាភិបាល​។

អង្គការ​សិទ្ធិ​​ទទួល​បាន​ចំណី​អាហារ​បាន​កំពុង​ធ្វើ​យុទ្ធនាការណ៍​​សម្រាប់​ការ​ផ្គត់​ផ្គង់​ចំណី​អាហារ​បន្ទាន់​ដល់​អ្នក​ខ្វះ​ខាត បើ​ទោះ​បី​ជា​ពួក​គេ​មិន​មាន​ប័ណ្ណ​ក៏​ដោយ។

អ្នក​ជំនាញ​បាន​ព្រមាន​ថា មនុស្ស​ជា​ច្រើន​នឹង​នៅ​តែ​ជួប​ទុក្ខ​វេទនា​ដដែល បើ​ទោះ​ជា​បំរាម​ត្រូវ​បាន​បញ្ចប់​ក៏​ដោយ។

ស្ត្រី​ឥណ្ឌា​ម្នាក់​ទទួល​បាន​របប​អាហារ

លោក Basole បាន​និយាយ​ថា ៖«ការ​ភ័យ​ខ្លាច​គឺ​យើង​ជាប់​គាំង​នឹង​វិបត្តិ​សេដ្ឋកិច្ច​យូរ​អង្វែង​ដែល​ជា​កន្លែង​មាន​តម្រូវការ​សរុប​ទាប​ ពី​ព្រោះ​ការងារ​ និង​ប្រាក់​ចំណូល​របស់​ប្រជា​ជន​មិន​ត្រឡប់​ដូច​ដើម​វិញ។ ដោយ​សារ​គ្មាន​ការងារ​ដូច​ដើម​នេះ​ហើយ​ធ្វើ​ឲ្យ​ជួប​វិបត្តិ​បន្ថែម​មួយ​កម្រិត​ទៀត»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម